• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងរូម៉ានីពូនជ្រំទំនាក់ទំនងមិត្តភាព

ពិធីរំលឹកខួបលើកទី ៩៩ នៃទិវាបុណ្យជាតិរូម៉ានី ថ្ងៃទី១ធ្នូ បានប្រព្រឹត្តទៅនាថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០១៧ នៅទីក្រុងហូជីមិញ។


វៀតណាមនិង រូម៉ានីពូនជ្រំទំនាក់ទំនងមិត្តភាព

នៅក្នុងពិធី លោក Nguyen Si Thang ប្រធានសមាគមមិត្តភាពវៀតណាម - រូម៉ានីទីក្រុងហូជីមិញបានថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភរបស់ប្រជាជនរូម៉ានីសម្រាប់វៀតណាមក្នុងបុព្វហេតុឯកភាពប្រទេសជាតិ ក៏ដូចជាក្នុង​កិច្ចការកសាងនិងការពារមាតុប្រទេសបច្ចុប្បន្ន។ ជំនាញការជាង ៤ ពាន់នាក់ដែលទទួលបានការបណ្តុះបណ្តាល​លើគ្រប់វិស័យនៅរូម៉ានីបាននិងកំពុងរួមចំណែកសកម្មក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ និងកំពុងក្លាយទៅជាទ្រព្យសម្បត្តិមានតម្លៃនៃចំណងសា មគ្គីភាព មិត្តភាព និងជាស្ពានតភ្ជាប់កិច្ចសហប្រតិបត្តិការរវាងប្រជាជានៃប្រទេសទាំងពីរ។

ក៏នៅក្នុងពិធី លោក Valeriu Arteni ឯកអគ្គរដ្ឋទូតរូម៉ានីប្រចាំនៅវៀតណាមបានវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពនៃសកម្មភាពរបស់សមាគមមិត្តភាពរូម៉ានី វៀតណាមអស់រយៈពេល២៦ឆ្នាំកន្លងទៅដែលដើរតួនាទីសំខាន់ក្នុងការរក្សាទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

Top