• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងម៉ាឡេស៊ី ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ

នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ ឧត្តមសេនីយឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានជួបពិភាក្សានៅខាងក្រៅជាមួយអគ្គលេខាធិការរងនៃក្រសួងការពារជាតិម៉ាឡេស៊ី Mohd Yani Bin Daud និងឧត្តមសេនីយ៍ Datuk Muhammad Hafizuddeai bin Jantan មេបញ្ជាការកងទ័ពម៉ាឡេស៊ី។
ឧត្តមសេនីយឯក Hoang Xuan Chien ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោក Mohd Yani Bin Daud អគ្គលេខាធិការរងក្រសួងការពារជាតិម៉ាឡេស៊ី។ រូបថត៖ Trung Do/qdnd.vn

ឧត្តមសេនីយឯក Hoang Xuan Chien សង្ឃឹមថា ក្រសួងការពារជាតិម៉ាឡេស៊ីនឹងគាំទ្រដល់ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងរដ្ឋាភិបាលទាំងពីរស្តីពីកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តច្បាប់ ការស្វែងរក និងជួយសង្គ្រោះនៅសមុទ្រ; ចុះហត្ថលេខាយ៉ាងឆាប់ៗ លើកិច្ចព្រមព្រៀងបង្កើតយន្តការល្បាតដែនសមុទ្ររួម និងបណ្តាញទំនាក់ទំនងរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ; សម្របសម្រួលការផ្លាស់ប្តូរព័ត៌មាន ការអនុវត្តច្បាប់ ជួយគ្នាទៅវិញទៅមក លើកប៉ាល់នេសាទ និងអ្នកនេសាទដែលមានទុក្ខលំបាក់នៅសមុទ្រ ក៏ដូចជាការព្យាបាលប្រកបដោយមនុស្សធម៌ចំពោះកប៉ាល់នេសាទ និងអ្នកនេសាទ។

អគ្គលេខាធិការរងនៃក្រសួងការពារជាតិម៉ាឡេស៊ី លោក Mohd Yani Bin Daud សង្ឃឹមថា ម៉ាឡេស៊ីនិងវៀតណាមចែករំលែកទស្សនៈរួម ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខ ជាពិសេសសន្តិសុខក្រៅប្រពៃណី; សហការយ៉ាងសកម្មដើម្បីជួយម៉ាឡេស៊ីសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងឆ្នាំជាប្រធានអាស៊ានឆ្នាំ ២០២៥៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបគណៈប្រតិភូនៃគណបក្សទាំងពីរក្នុងសភាតំណាងរាស្ត្រអាមេរិក

នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបគណៈប្រតិភូនៃគណបក្សទាំងពីរក្នុងសភាតំណាងរាស្ត្រអាមេរិក

នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋ មន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបគណៈប្រតិភូនៃគណៈបក្សទាំង ពីរក្នុងសភាតំណាងរាស្រ្តអាមេរិកដែលកំពុងបំពេញទស្សនកិច្ច និងធ្វើការនៅវៀត ណាម ដឹកនាំដោយសមាជិកសភាតំណាងរាស្ត្រលោក John Moolenaar រដ្ឋ Michigan សមាជិកនៃគណៈកម្មាធិការគ្រប់គ្រងនិងបែងចែកថវិកានៃសភាតំណាងរាស្ត្រអាមេរិក។

Top