• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងបារាំង ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

លោកប្រធានរដ្ឋបានស្នើឱ្យបារាំងអនុម័តយ៉ាងឆាប់ៗ លើកិច្ចព្រមព្រៀងការពារការវិនិយោគវៀត ណាម-សហភាពអឺរ៉ុប (EVIPA) សំដៅលើកកំពស់សក្តានុពលកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ប្រធានរដ្ឋ លោក Vo Van Thuong ទទួលជួបជាមួយឯកអគ្គរដ្ឋទូតបារាំង Nicolas Warnery (រូបថត៖TTXVN)

នារសៀលថ្ងៃទី១០ ខែកក្កដា នៅទីក្រុងហាណូយ ក្នុងជំនួបទទួលជួបជាមួយឯកអគ្គរដ្ឋទូតបារាំងលោក Nicolas Warnery មកជម្រាបលាបញ្ចប់អាណត្តិបេសកកម្មការទូតនៅវៀតណាម ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានស្នើឲ្យភាគីទាំងពីរ បន្តជំរុញទំនាក់ទំនង ការផ្លាស់ប្តូរគណៈប្រតិភូ និងដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ក៏ដូចជាការជួបប្រាស្រ័យរវាងប្រជាជន។

លោកប្រធានរដ្ឋបានស្នើឱ្យបារាំងអនុម័តយ៉ាងឆាប់ៗ លើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) សំដៅលើកកំពស់សក្តានុពលកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ដោយវាយតម្លៃខ្ពស់នូវទស្សនៈរបស់បារាំងចំពោះបញ្ហាសមុទ្រខាងកើត លោកប្រធានរដ្ឋសង្ឃឹមថា បារាំងនឹងបន្តគាំទ្រគោលជំហររបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងវៀតណាមលើការធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត និងដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។

ក្នុងឱកាសនេះ ប្រធានរដ្ឋ លោក Vo Van Thuong បានអញ្ជើញប្រធានាធិបតីបារាំង លោក Emmanuel Macron មកបំពេញទស្សនកិច្ចនៅវៀតណាមនាពេលឆាប់ៗខាងមុខ។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Nicolas Warnery បានឲ្យដឹងថា ប្រធានាធិបតីបារាំងមានបំណងចង់ជួបជាមួយលោកប្រធានរដ្ឋ Vo Van Thuong ម្តងទៀត ដើម្បីពិភាក្សា និងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ ទន្ទឹមជាមួយគ្នានោះ បារាំងត្រៀមជាស្រេច សហការជាមួយវៀតណាមក្នុងការថែរក្សាបេតិកភណ្ឌវប្បធម៌និងស្ថាបត្យកម្មបារាំងនៅហាណូយ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

Top