• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងនូវែលសេឡង់ខិតខំសម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីចំនួន២ពាន់លានដុល្លារនៅឆ្នាំ២០២៤

លោកប្រធានរដ្ឋសភា Vuong Dinh Hue បានស្នើឲ្យនូវែលសេឡង់បង្ក លក្ខខណ្ឌអំណោយផលដើម្បីបង្ហើយនីតិវិធីបើកទ្វាទីផ្សារសម្រាប់ផ្លែឈើប្រចាំប្រទេសវៀតណាម ហើយជំរុញការនាំយកកសិផល រុក្ខផល និងជលផលរបស់វៀតណាម ទៅកាន់នូវែលសេឡង់ ខិតខំប្រឹងប្រែងសម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ២ ពាន់លានដុល្លាអាមេរិកនៅឆ្នាំ ២០២៤
  ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ទទួលជួបឯកអគ្គរដ្ឋទូតនូវែលសេឡង់ លោកស្រី Tredene Cherie Dobson។ (រូបថត៖ TTXVN)  
 
នារសៀលថ្ងៃទី១៤ មិថុនា នៅអគាររដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតនូវែលសេឡង់ លោកស្រី Tredene Cherie Dobson។ លោកប្រធានរដ្ឋសភាបានបញ្ជាក់ថា វៀតណាមជានិច្ច កាលយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយនូវែលសេឡង់; ថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនូវែលសេឡង់ដែលបានផ្តល់អាទិភាពដល់ជំនួយ ODA សម្រាប់វៀតណាមអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងវិស័យកសិកម្ម អភិវឌ្ឍន៍ជនបទ អភិវឌ្ឍន៍ធនធានមនុស្ស ការគ្រប់គ្រងនិងឆ្លើយ តបនឹងគ្រោះមហន្តរាយធម្មជាតិ ការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយភាពក្រីក្រ។ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានស្នើឲ្យនូវែលសេឡង់បង្ក លក្ខខណ្ឌអំណោយផលដើម្បីបង្ហើយនីតិវិធីបើកទ្វាទីផ្សារសម្រាប់ផ្លែឈើប្រចាំប្រទេសវៀតណាម ហើយជំរុញការនាំយកកសិផល រុក្ខផល និងជលផលរបស់វៀតណាម ទៅកាន់នូវែលសេឡង់ ខិតខំប្រឹងប្រែងសម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ២ ពាន់លានដុល្លាអាមេរិកនៅឆ្នាំ ២០២៤; លើកទឹកចិត្តសហគ្រាសនូវែលហ្សេឡង់ វិនិយោគយ៉ាងសកម្មចូលមកវៀតណាម ជាពិសេសឧស្សាហកម្មកែច្នៃកសិផល និងជលផល។
រីឯខ្លួនវិញ លោកស្រីឯកអគ្គរដ្ឋទូត Cherie Dobson បានបញ្ជាក់ថា នូវែល សេឡង់ត្រៀមខ្លួនជាស្រេចពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងបម្រែ បម្រួលអាកាសធាតុ ការគ្រប់គ្រងការបំភាយឧស្ម័នមេតានក្នុងវិស័យកសិកម្មជាមួយ វៀតណាម។ ក្រៅពីនោះ នូវែលហ្សេឡង់ មានបំណងចង់សហការជាមួយរដ្ឋសភា វៀតណាម ដើម្បីចែករំលែកបទពិសោធន៍ក្នុងវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល និងការផ្លាស់ប្តូរឌីជីថល។ លោកស្រីឯកអគ្គរដ្ឋទូត Tredene Cherie Dobson ចាត់ទុកថា ក្រោយពីជំងឺរាត ត្បាតកូវីដ ១៩ ត្រូវបានគ្រប់គ្រង រវាងប្រទេសទាំងពីរមានវិស័យជាច្រើនដើម្បីជំរុញ កិច្ចសហប្រតិបត្តិការ ក្នុងនោះសេដ្ឋកិច្ច និងពាណិជ្ជកម្មគឺជាការយកចិត្តទុកដាក់ជួរមុខ។ លោកស្រីឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា នូវែលសេឡង់ត្រៀមខ្លួនជាស្រេច សហប្រតិបត្តិការជាមួយវៀតណាមលើវិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៦នៃគណៈកម្មាធិការដឹកនាំ បូកសរុបសេចក្តីសម្រេចចិត្តលេខ ១៨

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៦នៃគណៈកម្មាធិការដឹកនាំ បូកសរុបសេចក្តីសម្រេចចិត្តលេខ ១៨

នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ ប្រធានគណៈកម្មាធិការដឹកនាំរដ្ឋាភិបាលអំពីការ “បូកសរុបការអនុវត្តសេចក្តីសម្រេចចិត្តលេខ ១៨ នៃគណៈកម្មាធិការមជ្ឈិម នីតិកាលទី ១២ ស្តីពីការបន្តការផ្លាស់ប្តូរថ្មី និងរៀបចំឡើងវិញប្រព័ន្ធនយោបាយឲ្យមានភាពរលូន និងដំណើរការប្រកបដោយប្រសិទ្ធភាព” អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៦ នៃគណៈកម្មាធិការដឹកនាំ។

Top