• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងទួរគីបង្កើនកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិ

នារសៀលថ្ងៃទី ១៣ តុលា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ លោក Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀត ណាម បានទទួលជួបពិភាក្សាការងារជាមួយលោក Haluk Gorgun ប្រធានទីភ្នាក់ងារឧស្សាហកម្មការពារជាតិទួរគី (ចំណុះការិយាល័យប្រធានាធិបតីនៃសាធារណរដ្ឋទួរគី)។

នាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងលោក Haluk Gorgun ប្រធានទីភ្នាក់ងារឧស្សាហកម្មការពារជាតិទួរគី អញ្ជើញទស្សនាស្តង់តាំងពិព័រណ៍រូបថតនៅទីស្នាក់ការក្រសួងការពារជាតិ។ រូបថត៖ VNA

នៅក្នុងជំនួបនេះ រដ្ឋមន្ត្រីលោក Phan Van Giang បានអះអាងថា វៀតណាមមានបំណងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីនិងពហុភាគី; ការទិញឧបករណ៍ការពាររបស់ វៀតណាមពីដៃគូ មានគោលបំណងពង្រឹងសមត្ថភាពការពារប្រទេស បម្រើគោលបំណងការពារមាតុភូមិនិងការពារសន្តិភាព។ វៀតណាមចាប់អារម្មណ៍លើកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យឧស្សាហកម្មការពារជាតិ ឆ្ពោះទៅគោលដៅ ម្ចាស់ការក្នុងការផលិតឧបករណ៍យោធា។

នាយឧត្តមសេនីយ៍លោក Phan Van Giang បានស្នើឲ្យភាគីទាំងពីរបន្តសម្របសម្រួល នាំកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ និងជាក់ស្តែង។  ក្រសួងការពារប្រទេសវៀតណាមត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រ និងបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសឧស្សាហកម្មការពារជាតិទួរគី ឧទ្ទេសនាមផលិតផល ក៏ដូចជាស្វែងយល់ពីវិស័យសហប្រតិបត្តិការសមស្របទៅនឹងតម្រូវការ និងសមត្ថភាពរបស់ភាគីទាំងពីរ។

រីឯខ្លួនវិញ ប្រធានទីភ្នាក់ងារឧស្សាហកម្មការពារជាតិទួរគី លោក Haluk Gorgun សង្ឃឹមថា នាពេលខាងមុខ ប្រទេសទាំងពីរនឹងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីបន្ថែមទៀត៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

ការកសាងសាលាអន្តេវាសិកអន្តរកម្រិតត្រូវតែធ្វើឡើងដោយក្ដីស្រឡាញ់ចំពោះបុព្វហេតុអប់រំ

ការកសាងសាលាអន្តេវាសិកអន្តរកម្រិតត្រូវតែធ្វើឡើងដោយក្ដីស្រឡាញ់ចំពោះបុព្វហេតុអប់រំ

នារសៀលថ្ងៃទី ១៤ តុលា នៅឃុំព្រំដែន Bat Mot ខេត្ត Thanh Hoa នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់សាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សា-អនុវិទ្យាល័យ Bat Mot។

Top