• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងចិន ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ថ្មីៗ

នារសៀលថ្ងៃទី ៣ ខែកុម្ភៈ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ដើម្បីជូនដំណឹងពីលទ្ធផលនៃមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម លោក ឡេ ហយជុង រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម និងជាបេសកជនពិសេសរបស់លោកអគ្គលេខាបក្ស តូ ឡឹម បានជួបពិភាក្សាការងារជាមួយ លោក វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេសចិន។

លោក ឡេ ហយជុង រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម និងជាបេសកជនពិសេសរបស់លោកអគ្គលេខាបក្ស តូ ឡឹម (ខាងឆ្វេង) បានជួបពិភាក្សាការងារជាមួយ លោក វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេសចិន។ (រូបថត៖ VNA)

ក្នុងជំនួបពិភាក្សា លោករដ្ឋមន្ត្រី ឡេ ហយជុង បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់បក្សកុម្មុយនិស្តវៀតណាម ក្នុងការអនុវត្តគោលមាគ៌ា គោលដៅទូទៅ ភារកិច្ចសំខាន់ៗ និងរបកគំហើញយុទ្ធសាស្ត្រដែលមហាសន្និបាតលើកទី១៤របស់បក្សបានដាក់ចេញ សំដៅនាំវៀតណាមក្លាយជាប្រទេសអភិវឌ្ឍន៍តាមទិសដៅសង្គមនិយម។

លោករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ថ្មីៗ ដូចជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់; ពន្លឿនការតភ្ជាប់ផ្លូវគមនាគមន៍យុទ្ធសាស្ត្រ ជាពិសេសផ្លូវដែក; ពង្រឹងការវិនិយោគដែលមានគុណភាពខ្ពស់ ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មប្រកបដោយតុល្យភាព និងចីរភាព ពង្រីកការនាំចូលទំនិញ ជាពិសេសកសិផល និងជលផលពីវៀតណាម; ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌ សុខាភិបាល និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ជាដើម។

រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានស្នើឱ្យប្រទេសទាំងពីរអនុវត្តន៍ឲ្យមានប្រសិទ្ធភាពថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលភាគីទាំងពីរមានតម្រូវការ និងប្រៀបខ្លាំង ដោយផ្តោតលើការអនុវត្តខ្សែរថភ្លើងស្តង់ដារដែលតភ្ជាប់ប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងដែន ការបង្កើតរបកគំហើញក្នុងកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការអភិវឌ្ឍកម្លាំងផលិតកម្មថ្មីដែលមានគុណភាពខ្ពស់៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុ និងរូបិយវត្ថុរវាងវៀតណាម និងកាហ្សាក់ស្ថាន

ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុ និងរូបិយវត្ថុរវាងវៀតណាម និងកាហ្សាក់ស្ថាន

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅប្រទេសកាហ្សាក់ស្ថាននា ថ្ងៃទី ៣ ខែកុម្ភៈ លោកឧបនាយករដ្ឋមន្ត្រី ង្វៀន ហ័រប៊ិញ និងគណៈប្រតិភូវៀតណាមបានជួបជាមួយលោក Timur Suleimenov ទេសាភិបាលធនាគារកណ្តាលកាហ្សាក់ស្ថាន។

Top