ទិដ្ឋភាពនៃជំនួប។ រូបថត៖ VNA
អគ្គលេខាបក្សលោក តូ ឡឹម។ រូបថត៖ VOV
“មហាសន្និបាតលើកទី ១៤ របស់បក្ស បានប្តេជ្ញាសម្រេចបានគោលដៅ ១០០ឆ្នាំចំនួន២ របស់ប្រទេសជាតិ។ ដើម្បីធ្វើឱ្យប្រទេសយើងក្លាយជាប្រទេសអភិវឌ្ឍន៍ និងមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥ យើងត្រូវតែខិតខំសម្រេចឲ្យបានកំណើនពីរខ្ទង់ជាបន្តបន្ទាប់ក្នុងដំណាក់កាលខាងមុខ។ នេះគឺជាគោលដៅដ៏លំបាកមួយ ប៉ុន្តែក៏ជាតម្រូវការសត្យានុម័ត និងជារង្វាស់នៃប្ញទ្ធានុភាព ឆន្ទៈ និងសេចក្តីប្រាថ្នាអភិវឌ្ឍរបស់ប្រជាជាតិ។ យើងបានកំណត់ថា កំណើនយ៉ាងឆាប់រហ័សប៉ុន្តែត្រូវមាននិរន្តរភាព ដោយផ្អែកលើស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច លើកកម្ពស់ផលិតភាព គុណភាព និងសមត្ថភាពប្រកួតប្រជែងនៃសេដ្ឋកិច្ច។ ដើម្បីសម្រេចបាននូវគោលដៅនេះ យើងត្រូវមានភាពទម្លុះទំលាយយ៉ាងខ្លាំងក្លា អំពីស្ថាប័ន វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល; អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ និងកែលម្អគុណភាពធនធានមនុស្ស; ដោះសោធនធានទាំងអស់នៅក្នុងសង្គម និងប្រែក្លាយសេចក្តីប្រាថ្នាទៅជាសកម្មភាព ដោយប្រែក្លាយការប្តេជ្ញាចិត្តខាងនយោបាយទៅជាលទ្ធផលជាក់ស្តែង។ ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ យើងត្រូវចាត់វិធានការភ្លាមៗ”។
លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា នាពេលខាងមុខ បក្ស និងរដ្ឋនឹងបន្តផ្តល់អាទិភាពខ្ពស់បំផុតដល់គោលនយោបាយអភិវឌ្ឍន៍មនុស្ស ដោយធានាថាប្រជាជនទាំងអស់ទទួលបានផលប្រយោជន៍ពីការអភិវឌ្ឍ; អនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវទស្សនៈអភិវឌ្ឍន៍ដ៏ទូលំទូលាយ និងបរិយាប័ន្ន ក្នុងស្មារតី "មិនទុកចោលនរណាម្នាក់នៅពីក្រោយឡើយ"៕