• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងកម្ពុជាបង្កើនកិច្ចសហប្រតិបតិ្តការសន្តិសុខ

រដ្ឋមន្រ្តីទាំងពីរបានអះអាងថា កិច្ចសហប្រតិបតិ្តការក្នុងឆ្នាំ២០១៩រវាងភាគីទាំងពីរទទួលបានលទ្ធផលជាវិជ្ជមាន ដែលរួមចំណែកយ៉ាងសំខាន់ ក្នុងការងារធានាសន្តិសុខ សណ្ដាប់ធ្នាប់នៅប្រទេសទាំងពីរនិយាយរួមនិងនៅ ប្រទេស​នីមួយៗនិយាយដោយឡែក ក្នុងបរិបទដែលពិភពលោកកំពុងមានការវិវត្តន៍ដ៏ស្មុគស្មាញ។

នាថ្ងៃទី១៨ខែមករា នៅទីក្រុងហូជីមិញ គណៈប្រតិភូនៃក្រសួងនគរបាលវៀតណាមដឹកនាំដោយលោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្រ្តី ក្រសួងនគរបាលនិងគណៈប្រតិភូក្រសួងមហាផ្ទៃកម្ពុជាដឹកនាំដោយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានជួបពិភាក្សាការងារដើម្បីវាយតម្លៃចំពោះផែនការ​សហប្រតិបត្តិការ ឆ្នាំ២០១៩។

រដ្ឋមន្រ្តីទាំងពីរបានអះអាងថា កិច្ចសហប្រតិបតិ្តការក្នុងឆ្នាំ២០១៩រវាងភាគីទាំងពីរទទួលបានលទ្ធផលជាវិជ្ជមាន ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការងារធានាសន្តិសុខ សណ្ដាប់ធ្នាប់នៅប្រទេសទាំងពីរនិយាយរួមនិងនៅ ប្រទេស​នីមួយៗនិយាយដោយឡែក ក្នុងបរិបទដែលពិភពលោកកំពុងមានការវិវត្តន៍ដ៏ស្មុគស្មាញ។ ភាគីទាំងពីរបានអះអាងថា នឹងបន្តសហប្រតិបតិ្ត ការយ៉ាងស្អិតរមួតថែមទៀតនៅវេទិកាអន្តរជាតិទ្វេភាគីនិងពហុភាគី។

ក្នុងឱកាសនេះដែរ រដ្ឋមន្រ្តីទាំងពីរបានចុះហត្ថលេខាលើផែនការសហប្រតិបតិ្តការឆ្នាំ២០២០រវាងក្រសួងទាំងពីរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

ការតភ្ជាប់វៀតណាមនិងចិនតាមរយៈផ្លូវដែក គឺជារបកគំហើញជាយុទ្ធសាស្ត្រ

ការតភ្ជាប់វៀតណាមនិងចិនតាមរយៈផ្លូវដែក គឺជារបកគំហើញជាយុទ្ធសាស្ត្រ

នាព្រឹកថ្ងៃទី១៩ ខែមីនា នៅស្ថានីយ៍រថភ្លើង Dong Dang ខេត្តឡាងសឺន លោកអគ្គលេខាបក្ស តូ ឡឹម បានដឹកនាំជំនួបធ្វើការជាមួយក្រសួង ស្ថាប័នមជ្ឈិម និងមូលដ្ឋានមួយចំនួន លើការអនុវត្តកិច្ចសហប្រតិបត្តិការផ្លូវដែករវាងវៀតណាម-ចិន។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ក៏បានចូលរួមផងដែរ។

Top