• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងកម្ពុជាបង្កើនការផ្លាស់ប្ដូរបទពិសោធន៍ទៅវិញទៅមកអំពីការងារបក្ស


ទិដ្ឋភាពនៅជំនួបនេះ (រូបថត៖ VOV)

នាថ្ងៃទី២១ ខែកញ្ញា នៅរាជធានីភ្នំពេញ គណៈប្រតិភូនៃគណៈបក្ស ប្រជាជនកម្ពុជា ដឹកនាំដោយលោក ឯក សំអុល ប្រធានគណៈកម្មាធិការត្រួត ពិនិត្យនៃគណៈកម្មាធិការកណ្ដាលគណៈបក្សប្រជាជនកម្ពុជា បានជួបធ្វើការជាមួយគណៈប្រតិភូនៃគណៈកម្មាធិការបក្សប្លុកបណ្ដាស្ថាប័នមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមដឹកនាំដោយលោក Pham Quang Thao លេខារងអចិន្ត្រៃយ៍នៃគណៈ កម្មាធិការបក្ស។

នៅជំនួបនេះ លោក ឯក សំអុល បានជម្រាបអំពីស្ថានភាពអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៃព្រះរាជាណាចក្រកម្ពុជានាពេលកន្លងទៅ។ លោកបានជម្រាបថា គណៈបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់នាយករដ្ឋមន្រ្តីសម្ដេច តេជោ ហ៊ុន សែនក្នុងអំឡុងពេលជាង២០ឆ្នាំកន្លងមកនេះ បាននាំប្រទេសកម្ពុជាមានការរីក ចម្រើនប្រកបដោយវិបុលភាពនិងស្ថិរភាពពីមួយថ្ងៃទៅមួយថ្ងៃ។

ជាការឆ្លើយតប លោក Pham Quang Thao បានវាយតម្លៃខ្ពស់ចំពោះទំនាក់ ទំនងមិត្តភាពប្រពៃណី កិច្ចសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងកម្ពុជានាពេលកន្លងទៅ។ លោកបានសម្ដែងនូវគោលបំណងថា បក្សកម្មុយនិស្តវៀតណាមនិងគណៈបក្សប្រជាជនកម្ពុជាបន្តរឹតបន្តឹងទំនាក់ទំនង ចែករំលែកបទ ពិសោធន៍ក្នុងការដឹកនាំ ដើម្បីនាំប្រជាជាតិទាំងពីររួមគ្នាអភិវឌ្ឍប្រកបដោយភាពខ្លាំងមាំមួននិងស្ថិរភាព៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

នារសៀលថ្ងៃទី៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ បានទទួលជួបឯកអគ្គរដ្ឋទូតនៃប្រទេសលុចសំបួ បេណាំង ម៉ូរីតានី ហ្គីណេ លីទុយអានី បុតស្វាណា ម៉ាល់ឌីវ កៀរហ្ស៊ីស៊ីស្ថាន ហ្ស៊កដានី និងអេស្តូនី ដែលបានចូលជូនសារតាំង ដើម្បីបំពេញបេសកកម្មការទូតនៅប្រទេសវៀតណាម។

Top