• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមធ្វើជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំពិនិត្យឡើងវិញលើកទី១១ នៃសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT)

នាថ្ងៃទី២៧ ខែមេសា (ម៉ោងក្នុងស្រុក) សន្និសីទពិនិត្យឡើងវិញលើកទី ១១ នៃសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) បានបើកនៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក)។
ឯកអគ្គរដ្ឋទូត លោក ដូ ហ៊ុងវៀត ប្រធានកិច្ចប្រជុំពិនិត្យឡើងវិញលើកទី ១១ នៃសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT RevCon) (រូបថត: Quang Trung/VOV-Washington)

ក្រោមអធិបតីភាពរបស់ឯកអគ្គរដ្ឋទូតលោក ដូ ហ៊ុង វៀត ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំអង្គការសហប្រជាជាតិ និងជាប្រធានកិច្ចប្រជុំដែលត្រូវបានតែង តាំង វគ្គពិនិត្យឡើងវិញនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ខែមេសា ដល់ថ្ងៃទី២២ ខែឧសភា ដោយមានការចូលរួម និងសុន្ទរកថារបស់តំណាងជាន់ខ្ពស់មកពីរដ្ឋសមាជិក NPT ចំនួន ១៩១​ប្រទេស។

ថ្លែងនៅក្នុងវគ្គបើក អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរេស បានស្វាគមន៍វៀតណាមចំពោះការធ្វើជាប្រធាននៃកិច្ចប្រជុំ ដោយចាត់ទុក នេះជាឱកាសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការមានសំឡេងកាន់តែខ្លាំងនៅក្នុងដំណើរការរំសាយអាវុធសកល។ លោកក៏បានបញ្ជាក់ពីការគាំទ្រយ៉ាងខ្លាំងរបស់អង្គការសហប្រជាជាតិចំពោះកិច្ចប្រុំពិនិត្យឡើងវិញលើកទី១១ ដើម្បីសម្រេចបានលទ្ធផលដែលមានការឯកភាពគ្នា និងជាក់ស្តែង។

វៀតណាម ក្នុងតួនាទីជាប្រធានកិច្ចប្រជុំ បានបង្ហាញពីការរួមចំណែកយ៉ាងសកម្ម និងការរៀបចំយ៉ាងយកចិត្តទុកដាក់។ លោកឯកអគ្គរដ្ឋទូត ដូ ហ៊ុង វៀត បានសង្កត់ធ្ងន់លើស្មារតីនៃការសន្ទនាប្រកបដោយស្ថាបនា និងកិច្ចសហប្រតិបត្តិការពហុភាគីនៅក្នុងសុន្ទរកថារបស់លោកនៅចំពោះមុខកិច្ចប្រជុំ ដោយបញ្ជាក់ពីគោលជំហរឥតងាក់រ៉េរបស់វៀតណាមក្នុងការគាំទ្រដល់ការរំសាយអាវុធនុយក្លេអ៊ែរដ៏ទូលំទូលាយ និងមិនរើសអើង។ ក្នុងនាមជាប្រទេសមួយដែលមិនមានអាវុធនុយក្លេអ៊ែរ ប៉ុន្តែបានរងផលវិបាកយ៉ាងធ្ងន់ធ្ងរពីសង្គ្រាមគីមី និងចង់បានសន្តិភាពយូរអង្វែង វៀតណាមប្តេជ្ញាលើកកម្ពស់សាមគ្គីភាពក្នុងចំណោមរដ្ឋជាសមាជិក ជាពិសេសសំឡេងរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីកសាងពិភពលោកមួយដែលគ្មានអាវុធនុយក្លេអ៊ែរ៕

តាម​ vovworld.vn/km-KH

វៀតណាមអំពាវនាវឱ្យប្រទេសនានាគោរពយ៉ាងម៉ឺងមាត់និងមានតុល្យភាពនូវសសរស្តម្ភទាំងបីនៃសន្ធិសញ្ញា NPT

វៀតណាមអំពាវនាវឱ្យប្រទេសនានាគោរពយ៉ាងម៉ឺងមាត់និងមានតុល្យភាពនូវសសរស្តម្ភទាំងបីនៃសន្ធិសញ្ញា NPT

នេះជាការអះអាងរបស់អនុរដ្ឋមន្ត្រីការបរទេស លោកស្រី ឡេ ធី ធូ ហាំង ប្រធានគណៈប្រតិភូវៀតណាម នៅក្នុងវគ្គពិភាក្សាទូទៅនៅថ្ងៃដំបូងនៃកិច្ចប្រជុំពិនិត្យឡើងវិញលើកទី ១១ នៃសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) នាថ្ងៃទី ២៧ ខែមេសា (ម៉ោងក្នុងស្រុក)។

Top