• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំពេញអង្គបណ្ដាមជ្ឈមណ្ឌលរក្សាសន្តិភាពអាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ ២០២២

ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ នាយកដ្ឋានរក្សាសន្តិភាព វៀតណាម សម្របសម្រួលជាមួយដៃគូអន្តរជាតិ និងស្ថាប័នពាក់ព័ន្ធក្រោមក្រសួង ការពារប្រទេសវៀតណាម រៀបចំកិច្ចប្រជុំពេញអង្គប្រចាំឆ្នាំ និងសិក្ខាសាលា សមាគមបណ្ដាមជ្ឈមណ្ឌលរក្សាសន្តិភាពអាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ ២០២២ នៅវៀតណាម (AAPTC)។
  ប្រតិភូដែលចូលរួមពិធីបើក។ (រូបថត៖ qdnd.vn)  

នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ ពិធីបើកកិច្ចប្រជុំ និងសិក្ខាសាលាបានប្រព្រឹត្តទៅ តាមទម្រង់ផ្ទាល់មុខផងនិងតាមប្រព័ន្ធអនឡាញផង ដោយមានការចូលរួមពីប្រតិភូ ជាតិនិងអន្តរជាតិជាច្រើន។ កិច្ចប្រជុំនិងសិក្ខាសាលា បានបង្កើតវេទិកាមួយដើម្បី តភ្ជាប់កម្លាំងរួមរវាងប្រទេសសមាជិកនៃសមាគម ក្រោយរយៈពេលរងការអាក់ខាន ដោយផលប៉ះពាល់នៃជំងឺរាតត្បាត; រួមគ្នាធ្វើបច្ចុប្បន្នភាព ផ្លាស់ប្តូរ រៀនសូត្រមេរៀន បទពិសោធន៍ “រៀបចំធនធានឡើងវិញ” ដើម្បីគាំទ្រកម្មវិធីសកម្មភាពដើម្បីសន្តិភាព របស់អង្គការសហប្រជាជាតិ (A4P) និងសកម្មភាពដើម្បីការរក្សាសន្តិភាពបើកទូលាយ (A4P+)។

អញ្ជើញថ្លែងមតិក្នុងពិធីបើក លោកឧត្តមសេនីយ៍ទោ Phung Si Tan អគ្គ សេនាធិការរង កងទ័ពប្រជាជនវៀតណាម និងជាអនុប្រធានគណៈកម្មាធិការដឹកនាំ ការចូលរួមប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិនៃក្រសួងការពារប្រទេសវៀតណាម បានបញ្ជាក់ថា ក្រសួងការពារប្រទេសវៀតណាម វាយតំលៃខ្ពស់ចំពោះ សារៈសំខាន់ និងអត្ថន័យនៃកិច្ចប្រជុំលើកនេះ ហើយចាត់ទុកថា នេះគឺជាឱកាសដ៏ ថ្លៃថ្លាដើម្បីឲ្យវៀតណាម និងប្រទេសសមាជិកសមាគម ផ្លាស់ប្តូរជំនាញ ចែករំលែក បទពិសោធន៍ គំនិតផ្តួចផ្តើម វិធានការនានាដើម្បីជំនះលើការលំបាក ជាពិសេសបញ្ហា ប្រឈមដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩ តាមនោះ បង្កើនកិច្ចសហប្រតិបត្តិការ និងការចែករំលែកធនធានដើម្បីធានាការលើកកម្ពស់គុណភាពនៃការងារហ្វឹកហ្វឺន ការត្រៀមរៀបចំដាក់ពង្រាយយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព នូវកម្លាំង ចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ រួមចំណែកជាក់ស្តែង ដល់កិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាពទូទៅរបស់សហគមន៍អន្តរជាតិ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top