• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមទទួលបានអតិរេកពាណិជ្ជកម្មជាង៩ពាន់លានដុល្លាអាមេរិកក្នុងរយៈ ពេល១១ខែកន្លងទៅ

​ដោយទទួលបានអតិរេកពាណិជ្ជកម្មជាង៩ពាន់លានដុល្លាអាមេរិកក្នុងរយៈពេល១១ខែកន្លងទៅ រួម​ជាមួយ​ល្បឿន​កំណើននាំចេញ កើន៧,៨%បើធៀបនឹងរយៈ ពេលដូចគ្នានៃឆ្នាំទៅមិញ ឆ្នាំ២០១៩គ្រោងនឹងជាឆ្នាំទី៤ជាបន្តបន្ទាប់​ដែលវៀត ណាមទទួលបានអតិរេកពាណិជ្ជកម្ម។
 
យោងតាម​របាយការណ៍របស់ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមបានសរអោយឃើញថា ទំហំនាំចេញ​នាំចូល​ទំនិញ​សរុប​របស់វៀតណាមក្នុងរយៈ ពេល១១ខែកន្លងទៅនៃឆ្នាំ២០១៩ សម្រេចបានប្រមាណ៤៧៤ពាន់លានដុល្លា អាមេរិក​ ក្នុងនោះទំហំនាំចេញទំនិញស្រូបយក២៤១,៥ពាន់លានដុល្លាអាមេរិក។ ដោយទទួល​បាន​អតិរេក​ពាណិជ្ជកម្ម​ជាង៩ពាន់លានដុល្លាអាមេរិកក្នុងរយៈពេល១១ខែកន្លងទៅ រួមជាមួយល្បឿនកំណើននាំចេញកើន៧,៨%បើ​ធៀបនឹងរយៈ ពេលដូចគ្នានៃឆ្នាំទៅមិញ ឆ្នាំ២០១៩គ្រោងនឹងជាឆ្នាំទី៤ជាបន្តបន្ទាប់ដែលវៀត ណាមទទួល​បានអតិរេកពាណិជ្ជកម្ម។

​សហរដ្ឋអាមេរិកបន្តជាទីផ្សារនាំចេញធំបំផុតរបស់វៀតណាម ដោយសម្រេចបានទំហំនាំចេញចំនួន៥៥,៦ពាន់​លាន​ដុល្លាអាមេរិក។ បន្ទាប់នោះគឺសហភាព អឺរ៉ុប ចិន អាស៊ាន ជប៉ុននិងកូរ៉េខាងត្បូង។ គិតរហូតដល់​ដំណាច់​ខែវិច្ឆិកា​ឆ្នាំ ២០១៩ វៀតណាមមានមុខទំនិញចំនួន៣២មុខដែលសម្រេចបានទំហំនាំចេញ ហួសពី១ពាន់លាន​ដុល្លាអាមេរិក៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ

ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ

នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ ក្រសួងការបរទេសបានធ្វើជាអធិបតីក្នុងពិធីរំលឹកខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ស្តីពី ផ្អាកការប្រយុទ្ធនៅវៀតណាម (២១ កក្កដា ១៩៥៤ - ២១ កក្កដា ២០២៤)។

Top