ទាក់ទងនឹងពលរដ្ឋវៀតណាមនៅក្នុងតំបន់ជម្លោះ អ្នកនាំពាក្យលោកស្រី ហ្វាម ធូហាំង បានបញ្ជាក់ថា ទីភ្នាក់ងារតំណាងវៀតណាមប្រចាំនៅអ៊ីរ៉ង់ អ៊ីស្រាអែល និងប្រទេសជិតខាង បានពិនិត្យ និងចងក្រងសេចក្តីប្រាថ្នារបស់ពលរដ្ឋវៀតណាមនៅក្នុងប្រទេសរៀងៗខ្លួន ហើយកំពុងសម្របសម្រួលជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីអនុវត្តវិធានការជួយឧបត្ថម្ភសមស្រប។
“ក្នុងរយៈពេលកន្លងមកនេះ ភ្នាក់ងារតំណាងវៀតណាមនៅមជ្ឈិមបូព៌ាបានបន្តរក្សាខ្សែទូរស័ព្ទទាន់ហេតុការណ៍ និងអនុវត្តវិធានការទន្ទឹមជាមួយគ្នាដើម្បីជួយឧបត្ថម្ភពលរដ្ឋក្នុងការវិលត្រឡប់ទៅស្រុកកំណើតវិញ ឬធ្វើដំណើរទៅកាន់ប្រទេសទីបីដោយសុវត្ថិភាព។ រហូតមកដល់បច្ចុប្បន្ន ភ្នាក់ងារតំណាងវៀតណាមបានជួយពលរដ្ឋវៀតណាមចំនួន ៥៥៦ នាក់ដែលជាប់គាំងនៅមជ្ឈិមបូព៌ា។ ភ្នាក់ងារតំណាងវៀតណាមនៅក្នុងតំបន់បន្តតាមដានស្ថានភាព រក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងត្រៀមរៀបចំសេណារីយ៉ូដើម្បីការពារ និងជម្លៀសពលរដ្ឋជាបន្ទាន់ក្នុងករណីមានអាសន្ន”។
ក្រសួងការបរទេសបន្តណែនាំពលរដ្ឋវៀតណាមនៅអ៊ីរ៉ង់ អ៊ីស្រាអែល និងប្រទេសជិតខាងឱ្យបន្តតាមដានព័ត៌មានពីអាជ្ញាធរមូលដ្ឋាន និងតាមដានការព្រមានពីភ្នាក់ងារតំណាង វៀតណាមនៅក្នុងតំបន់។ ក្នុងករណីមានអាសន្ន ឬមានការលំបាក សូមទាក់ទងជាបន្ទាន់ទៅកាន់ខ្សែទូរស័ព្ទទាន់ហេតុការណ៍របស់បេសកកម្មការទូត ក៏ដូចជាខ្សែទូរស័ព្ទទាន់ហេតុការណ៍ការពារពលរដ្ឋរបស់ក្រសួងការបរទេស៕







