• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមត្រៀមខ្លួនជាស្រេចរួមដំណើរជាមួយ WWF ក្នុងដំណាក់កាលថ្ម

កាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រី វៀតណាម លោក Tran Hong Ha បានទទួលជួបជាមួយអគ្គនាយិកានៃអង្គការអន្តរ ជាតិសម្រាប់ការអភិរក្សធម្មជាតិ (WWF) លោកស្រី Kirsten Schuijt។
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha ទទួលជួបជាមួយអគ្គនាយិកានៃអង្គការអន្តរ ជាតិសម្រាប់ការអភិរក្សធម្មជាតិ (WWF) លោកស្រី Kirsten Schuijt។ (រូបថត៖ VGP)

ថ្លែងមតិនៅទីនេះ លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាមត្រៀមខ្លួនជាស្រេចរួម ដំណើរជាមួយអង្គការ WWF ក្នុងដំណាក់កាលថ្មី ជាមួយនឹងវិធីអភិក្រមថ្មីដើម្បីអនុវត្តន៍ គោលដៅរួមអំពីការអភិរក្សធម្មជាតិក្នុងដំណាក់កាលបច្ចុប្បន្ន។ យោងតាមលោកឧប នាយករដ្ឋមន្ត្រី Tran Hong Ha អង្គការ WWF អាចសាកពិសោធន៍នូវគំនិតផ្តួចផ្តើម និង អាទិភាពជាសកល ក្នុងការអភិរក្សធម្មជាតិ និងជីវៈចម្រុះនៅក្នុងប្រទេសវៀតណាមផ្ទាល់ រួម ចំណែកដោះស្រាយបញ្ហាធំៗក្នុងការ ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងការរស់នៅដោយសុវត្ថិភាពជាមួយគ្រោះមហន្តរាយធម្មជាតិ។ តាមនោះ ធ្វើជាក់ស្ដែងភាវូប នីយកម្មនូវគំនិតផ្តួចផ្តើម "អភិរក្សធម្មជាតិ ដើម្បីអភិវឌ្ឍន៍ អភិវឌ្ឍន៍ដើម្បីអភិរក្សធម្មជាតិ"។

ចំណែកឯលោកស្រី Kirsten Schuijt បានសង្កត់ធ្ងន់ថា វៀតណាមមានតួនាទី នាំមុខក្នុងកិច្ចខិតខំប្រឹងប្រែងតំបន់និងសកលលើការអភិរក្សធម្មជាតិ។ WFF សង្ឃឹម ថា នាពេលខាងមុខ នឹងមានកាលានុវត្តភាពបន្ថែមទៀត ដើម្បីសហប្រតិបត្តិការជា មួយវៀតណាម ក្នុងកិច្ចខិតខំប្រឹងប្រែងជំរុញការអភិរក្សធម្មជាតិ និងជីវចម្រុះនៅ ទូទាំងពិភពលោក។ យោងតាមលោកស្រី Kirsten Schuijt អង្គការ WWF នឹងដាក់ឲ្យ ដំណើរការគម្រោងថ្មីមួយចំនួនអំពីការអភិរក្សជីវចម្រុះ ការការពារព្រៃឈើ និងការ ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅក្នុងប្រទេសវៀតណាម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ចម្បងជានិច្ច

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ចម្បងជានិច្ច

នៅរសៀលថ្ងៃទី ២ ខែវិច្ឆិកា នៅទីក្រុងហាណូយ អញ្ជើញទទួលជួបលោក Pete Hegseth រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម លោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជាក់ថា វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជា ដៃគូមួយក្នុងចំណោមដៃគូសំខាន់ចម្បងជានិច្ច ដោយមានបំណងចង់បន្តពង្រឹងកិច្ច សហប្រតិបត្តិការទ្វេភាគីយ៉ាងទូលំទូលាយលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍របស់ ប្រជាជននៃប្រទេសទាំងពីរ។

Top