• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមតែងតែយកចិត្តទុកដាក់និងចង់ធ្វើឱ្យស៊ីជម្រៅភាពជាដៃគូយុទ្ធសាស្ត្រជាមួយចក្រភពអង់គ្លេស

នារសៀលថ្ងៃទី២៩ ខែមីនា នៅទីស្នាក់ការក្រសួងការបរទេស រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានអញ្ជើញទទួលជួបរដ្ឋលេខាធិការទទួលបន្ទុកកិច្ចការអាស៊ី នៃក្រសួងការបរទេសនិងអភិវឌ្ឍន៍អង់គ្លេសលោកស្រី Amanda Milling ក្នុងឱកាសមកបំពេញទស្សនកិច្ចនិងធ្វើការនៅវៀតណាម។
  រដ្ឋមន្ត្រីការបរទេស Bui Thanh Son អញ្ជើញទទួលជួបជាមួយរដ្ឋលេខាធិការទទួលបន្ទុកកិច្ចការអាស៊ី ក្រសួងការបរទេស និងអភិវឌ្ឍន៍អង់គ្លេស Amanda Milling (រូបថត៖ TTXVN)  

នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រី Bui Thanh Son បានសង្កត់ធ្ងន់ថា វៀតណាមតែងតែយកចិត្តទុកដាក់និងមានបំណងចង់ធ្វើឲ្យស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រជាមួយចក្រភពអង់គ្លេស; ស្នើភាគីទាំងពីរបន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ លើកកំពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការសំខាន់ៗ; ជំរុញសកម្ម ភាពពាណិជ្ជកម្មនិងវិនិយោគ។ ទន្ទឹមនឹងនោះ ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ-បណ្តុះបណ្តាល វិទ្យា សាស្ត្រ-បច្ចេកវិទ្យា និងការថែទាំសុខភាព។

រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោកស្រី Amanda Milling បានអះអាងថា ចក្រភពអង់គ្លេសចាត់ទុកវៀតណាមជាដៃគូសំខាន់ក្នុងតំបន់ ក្នុងបរិបទដែលអង់គ្លេសកំពុងកែសម្រួលគោលនយោបាយឆ្ពោះទៅការបង្កើនកិច្ចសហប្រតិបត្តិការជាមួយតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ក៏ដូចជា មានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យជាប្រៀបខ្លាំងនិងតម្រូវការរបស់ប្រទេសទាំងពីរ។ ទាក់ទិននឹងការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោកស្រី Amanda Milling បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាមនៅសន្និសីទ COP-26 ស្តីពីការបំភាយឧស្ម័នសូន្យសុទ្ធត្រឹមឆ្នាំ ២០៥០ ហើយបាននិយាយថា ចក្រភពអង់គ្លេសនឹងរួមដំណើរគាំទ្រវៀតណាមក្នុងការបំពេញការប្តេជ្ញាចិត្តលើការបំភាយឧស្ម័ន ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងផ្លាស់ប្តូរថាមពលប្រកបដោយចីរភាព៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

នាថ្ងៃទី ១១ ខែកញ្ញា នៅទីស្នាក់ការក្រសួងការបរទេស (ហាណូយ) រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung បានទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងទីម័រឡេស្តេ ប្រចាំនៅទីក្រុងហាណូយ មកសម្តែងការគយរសម និងអបអរសាទរក្នុងឱកាសដែលលោកត្រូវបានតែងតាំងឲ្យកាន់តំណែងជារដ្ឋមន្ត្រីការបរទេសស្តីទី។

Top