• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមដំឡើង "ទូ ATM អង្ករ" ជាច្រើនថែមទៀតដើម្បីចែកអង្ករជួយអ្នកមានស្ថានភាពរស់នៅលំបាកដោយសារជំងឺ Covid-19

ដោយមានគោលបំណងចង់ជួយឧបត្ថម្ភដល់អ្នកដែលមានស្ថានភាពរស់នៅលំបាកដោយសារជំងឺឆ្លង Covid-19 សិស្សា នុសិស្សនៅសាលាវិទ្យាល័យជំនាញ Luong Van Chanh នៅទីក្រុង Tuy Hoa ខេត្ត Phu Yen បានច្នៃប្រឌិតគំរូ “ទូ ATM អង្ករ” ដើម្បីចែកអង្ករដោយឥតគិតថ្លៃដល់ជនក្រីក្រ។

វៀតណាមដំឡើងទូ ATM អង្ករ ចែកអង្ករដល់ប្រជាជន (រូបថត៖ dansinh.vn)


ក្នុងពេលជាមួយគ្នានោះ ខេត្ត ក្រុងជាច្រើន ទូទាំងប្រទេសក៏បានចូលរួមជួយជ្រោមជ្រែងគំនិតផ្ដួចផ្ដើមនេះតែម្ដង។ “ទូ ATM អង្ករ” នៅទីក្រុង Hai Phong ទទួលបានការរៃអង្គាសអង្ករពីបណ្ដាអង្គការ បុគ្គលសប្បុរសធម៌។ “ទូ ATM អង្ករ” ដំបូងនៅខេត្ត Ha Nam បានផ្ដល់ជំនួយ ដល់បណ្ដាគ្រួសារ ប្រជាកម្មករ ពលករ ដែលជួបការលំបាក ដោយសារជំងឺ Covid-19។ "ទូ ATM អង្ករ"  ពិសេសនេះ អាចចែកអង្ករចំនួន៥គីឡូក្នុងមនុស្សម្នាក់ក្នុងមួយថ្ងៃ។

នៅតាមខេត្តក្រុងផ្សេងៗទៀតដូចជា An Giang, Nha Trang ក៏បានដាក់ឲ្យដំណើរការគំរូ "ទូ ATM អង្ករ" នេះផងដែរ៕

 

តាម VOV5- វិទ្យុសម្លេងវៀតណាម

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

Top