• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលការតភ្ជាប់អាស៊ាន

កិច្ចប្រជុំលើកដំបូង នៅឆ្នាំ២០២០ នៃគណៈកម្មាធិការសម្របសម្រួលការតភ្ជាប់អាស៊ាន (ACCC 1/2020) បានប្រារព្ធធ្វើឡើង នាថ្ងៃទី ១៨ ខែកុម្ភៈ នៅទីស្នាក់ការលេខាធិការដ្ឋានអាស៊ានប្រចាំទីក្រុងហ្សាការតានៃប្រទេស ឥណ្ឌូនេស៊ី។ ឯកអគ្គរដ្ឋ ទូតលោក Tran Duc Binh ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំអាស៊ាន បានដឹកនាំកិច្ចប្រជុំក្នុងនាមជាប្រធាន ACCC។
 

ឯកអគ្គរដ្ឋ ទូតលោក Tran Duc Binh ប្រធានក្រុមបេសក កម្មវៀតណាមប្រចាំអាស៊ាន បានដឹកនាំកិច្ចប្រជុំ ក្នុងនាមជាប្រធាន ACCC


កិច្ចប្រជុំនេះ បានអនុម័តលើទិសដៅតំរង់ទិសនិងរាល់ការអាទិភាពអំពីការតភ្ជាប់សម្រាប់ឆ្នាំប្រធានអាស៊ាន ២០២០ របស់វៀតណាមនិងផែនការការងារ ៣ ឆ្នាំដំណាក់កាល ២០២០-២០២២ ដើម្បីអនុវត្តផែន ការមេតភ្ជាប់អាស៊ាន MPAC -25។ ជាពិសេស អាស៊ាននឹងផ្តល់អាទិភាពដល់ការអនុវត្តគម្រោង កសាងទិន្នន័យ អំពីខ្សែពាណិជ្ជកម្ម ការបង្កើតវចនានុក្រមទិន្នន័យបើកចំហអាស៊ាន ពង្រឹងការអភិវឌ្ឍន៍គ្រឹះស្ថានឌីជីថលអាស៊ាន ក៏ដូចជាលើកកម្ពស់ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការអភិវឌ្ឍធនធានមនុស្សអាស៊ាន ក្នុងដំណាក់កាលថ្មី។ លើសពីនេះទៅទៀត អង្គប្រជុំក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការលើកកម្ពស់និងផ្សព្វផ្សាយព័ត៌មានយ៉ាងទូលំទូលាយអំពីខ្លឹមសារ និងគុណប្រយោជន៍របស់ MPAC – 25 តាមរយៈយុទ្ធសាស្ត្រផ្សព្វផ្សាយអំពី MPAC -25  សម្រាប់ឆ្នាំ ២០២០។ អង្គប្រជុំក៏បានឯកភាពថា ចាំបាច់ត្រូវជូនដំណឹងនិងលើកទឹកចិត្តដល់ការចូលរួមដ៏ទូលំទូលាយរបស់ទីភ្នាក់ងារជំនាញអាស៊ាន ក្នុងការអនុវត្តគម្រោង MPAC-25 រួមទាំងបង្កើនយន្តការសម្របសម្រួលនិងតភ្ជាប់ការអនុវត្ត MPAC-25 ជាមួយនឹងគំនិតផ្តួចផ្តើមតភ្ជាប់ក្នុងតំបន់ជាមួយប្រទេសដៃគូ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top