• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជំរុញចក្ខុវិស័យយុទ្ធសាស្ត្រនៅក្នុងសន្និសីទ AEMM ២៥

រដ្ឋមន្ត្រីការបរទេសលោក ឡេ ហយ ទ្រុង បានបញ្ជាក់ថា វៀតណាម និងអាស៊ានតែងតែយកចិត្តទូកដាក់លើតួនាទីរបស់ EU ដោយសង្កត់ធ្ងន់ថា តំបន់ទាំងពីរមានផលប្រយោជន៍យុទ្ធសាស្ត្រស្រដៀងគ្នាជាច្រើន។
រដ្ឋមន្ត្រីការបរទេសលោក ឡេ ហយ ទ្រុង ដឹកនាំគណៈប្រតិភូវៀតណាមចូលរួមសន្និសីទ។ រូបថត៖ VNA

នា​ថ្ងៃទី ២៨ ខែមេសា នៅទីក្រុងបានដាសេរីបេហ្គាវ៉ាន់ ប្រទេសប្រ៊ុយណេដារូសាឡឹម បាន​ប្រព្រឹត្តទៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុបលើកទី ២៥ ដោយមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសមកពី​បណ្តា​ប្រទេសអាស៊ាន និង​ប្រទេសសមាជិកសហភាពអឺរ៉ុបចំនួន ២៧។ គណៈប្រតិភូវៀតណាម ដឹកនាំដោយរដ្ឋមន្ត្រីការបរទេសលោក ឡេ ហយ ទ្រុង បានមានសំណើរ​ជាច្រើន​សំដៅកំណត់​រូបរាង​អនាគតនៃទំនាក់ទំនងអន្តរតំបន់។

ថ្លែងនៅក្នុង​សន្និសីទ រដ្ឋមន្ត្រីការបរទេសលោក ឡេ ហយ ទ្រុង បានបញ្ជាក់ថា វៀតណាម និងអាស៊ានតែងតែយក​ចិត្ត​ទូក​ដាក់​លើតួនាទីរបស់ EU ដោយសង្កត់ធ្ងន់ថា តំបន់ទាំងពីរមានផលប្រយោជន៍យុទ្ធសាស្ត្រស្រដៀងគ្នាជាច្រើន។ លោក​រដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរ​បង្កើនការសន្ទនាយុទ្ធសាស្ត្រ និងការយោគយល់គ្នាទៅវិញទៅមក ដើម្បីទប់ស្កាត់ និងគ្រប់គ្រងបញ្ហាប្រឈមរួម។

ជាពិសេស រដ្ឋមន្ត្រីបានផ្តល់អនុសាសន៍​ជាក់លាក់មួយ​ចំនួន ដើម្បីបង្កើតរបក់​គំហើញក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រួមទាំងការពន្លឿនការផ្តល់សច្ចាប័ននិងអនុវត្តកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស​ទូលំទូលាយរវាងអាស៊ាន-សហភាពអឺរ៉ុប (CATA) និងដាកច់ចេញគោលដៅអនុម័តលើ​ច្បាប់ពាណិជ្ជកម្មឌីជីថលអាស៊ាន-សហភាពអឺរ៉ុប នៅឆ្នាំ២០២៦។ សំណើរបស់វៀតណាមស្តីពីការអនុវត្តន៍ផែនទីបង្ហាញផ្លូវសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអន្តរតំបន់ បាន​រួមចំណែកដល់ការបញ្ជាក់ពីតួនាទីសកម្មរបស់វៀតណាមក្នុងការតភ្ជាប់ខឿន​សេដ្ឋកិច្ចធំៗទាំងពីរ៕​

តាម​ vovworld.vn/km-KH

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ កំណត់ឡើងវិញនូវបរិយាកាសអភិវឌ្ឍន៍ខេត្តក្វាងទ្រី

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ កំណត់ឡើងវិញនូវបរិយាកាសអភិវឌ្ឍន៍ខេត្តក្វាងទ្រី

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើថា នាពេលខាងមុខ ខេត្តក្វាងទ្រី គួរផ្តោតលើការអនុវត្តឲ្យបានល្អរាល់ភារកិច្ច ក្នុងនោះ ត្រូវកំណត់ឡើងវិញនូវបរិយាកាសអភិវឌ្ឍន៍ខេត្ត ជាមួយនឹងយុទ្ធសាស្ត្រ "ឆ្ពោះទៅទិសខាងកើត រីករាលដាលតាមទិសខាងលិច" ដោយយកសមុទ្រជាចំណុចកណ្តាលនៃការពង្រីកខឿនសេដ្ឋកិច្ច។

Top