ក្នុងការឆ្លើយសំភាសន៍ជាមួយសារព័ត៌មានវៀតណាម ក្នុងឱកាសប្រធានាធិបតី អេហ្ស៊ីប លោក Abdel Fattah El-Sisi អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅ វៀតណាម ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៧កញ្ញាតាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang នោះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ នៅអេហ្ស៊ីប លោក Do Hoang Long បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះ គឺសម្តែងនូវគោល បំណងរបស់អេហ្ស៊ីប គឺចង់បង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី លើគ្រប់វិស័យនិង លើកកំពស់ទំនាក់ទំនងការទូត ជាមួយវៀតណាម។
លោក Do Hoang Long បាន អះអាងថា ដំណើរទស្សនកិច្ចនៅវៀតណាម លើកនេះរបស់ប្រធានាធិបតីអេហ្ស៊ីប ជា ការគូសសញ្ញាសំខាន់មួយ ព្រោះថា នេះជាលើកដំបូងដែល ថ្នាក់ដឹកនាំខ្ពស់បំផុត របស់អេហ្ស៊ីបមកបំពេញទស្សនកិច្ចនៅវៀតណាម។ ប្រការនេះសរឲ្យឃើញថា អេហ្ស៊ីបមានការយកចិត្តទុកដាក់យ៉ាងខ្លាំង លើវៀតណាមនិងចាត់ទុកវៀតណាម ជាអាទិភាពមួយក្នុងគោលនយោបាយកិច្ចការបរទេស ឆ្អោះទៅទិសខាងកើត របស់ខ្លួន។ ដំណើរទស្សនកិច្ច របស់លោក El-Sisi នឹងនាំមកលទ្ធ ផលល្អប្រសើជា ច្រើន បើកចេញឱកាសសម្រាប់ប្រទេសទាំងពីរសហការយូរអង្វែងលើគ្រប់វិស័យ ដូចជាពាណិជ្ជកម្ម វិនិយោគ វប្បធម៌និងវិស័យសំខាន់ៗច្រើនទៀត៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម