ព័ត៌មាន

វៀតណាមជាអាទិភាពក្នុងគោលនយោបាយឆ្ពោះទៅទិសខាងកើតរបស់អេហ្ស៊ីប

ក្នុងការឆ្លើយសំភាសន៍ជាមួយ​សារព័ត៌មានវៀតណាម ក្នុងឱកាសប្រធា​នាធិបតី​ អេហ្ស៊ីប លោក Ab​del Fattah El-Sisi អញ្ជើញមកបំពេញ​ទស្សនកិច្ច​ជាផ្លូវការនៅ វៀតណាម ចាប់ពីថ្ងៃទី​៦ដល់​ថ្ងៃទី៧កញ្ញាតាម​សេចក្តី​អញ្ជើញ​របស់​ប្រធាន​រដ្ឋ​វៀត​ណាម ​លោក Tran Dai Quang នោះ ឯកអ​គ្គរដ្ឋ​ទូត​វៀត​ណាម​ប្រចាំ នៅអេហ្ស៊ីប លោក Do Hoang Long បា​នសង្កត់ធ្ងន់ថា ដំណើរទស្សនកិ​ច្ចនេះ គឺសម្តែងនូវគោល ​បំណង​របស់អេហ្ស៊ីប គឺចង់​បង្កើន​កិច្ច​សហប្រតិបត្តិកា​រទ្វេភាគី​ លើគ្រប់វិស័យនិង លើកកំពស់ទំនាក់ទំនងកា​រទូត ជាមួយវៀតណាម។ 
 ​
លោក Do Hoang Long បាន អះអាងថា ដំណើ​រទស្សនកិច្ចនៅ​វៀត​ណាម លើកនេះរបស់ប្រធានាធិបតី​អេហ្ស៊ីប ជា ការគូស​សញ្ញាសំខាន់​មួយ ព្រោះ​ថា នេះជាលើកដំបូងដែល​ ថ្នាក់ដឹកនាំខ្ពស់​បំផុត របស់​អេហ្ស៊ីប​មកបំពេញ​ទស្សនកិច្ច​នៅវៀតណា​ម។ ប្រការនេះស​រឲ្យឃើញថា​ អេហ្ស៊ីបមា​នកា​រយក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង លើវៀត​ណាម​និង​ចាត់​ទុកវៀត​ណាម ជាអាទិភាពមួយក្នុងគោលនយោ​បាយកិច្ចការ​បរទេស ឆ្អោះទៅទិសខាងកើត ​របស់​ខ្លួន។ ដំណើរ​ទស្សន​កិច្ច​ របស់លោក El-Sisi នឹងនាំមកលទ្ធ ផលល្អប្រសើ​ជា ច្រើ​ន បើកចេញ​ឱកាស​សម្រាប់​ប្រទេស​ទាំងពី​រ​សហការ​យូរអង្វែងលើ​គ្រប់វិ​ស័យ ដូ​ចជាពាណិ​ជ្ជកម្ម វិ​និយោគ វប្បធម៌​និង​វិស័យ​សំខាន់ៗ​ច្រើន​ទៀត​៕

 

តាម VOV5 - ​វិទ្យុសម្លេ​ងវៀតណាម​
 


top