• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនយ៉ាងឆាប់រហ័សបំផុតទាំង ៦ នៅក្នុងអាស៊ាន

ជាក់ស្ដែង លោក Khairussaleh បានវាយតម្លៃថា កម្លាំងពលំរបស់អាស៊ានគឺស្ថិតក្នុងភាពចម្រុះ “លើកតម្កើងវប្បធម៌ចម្រុះ ខណៈពេលដែលសម្រួលភាពខុសគ្នាអំពីប្រព័ន្ធនយោបាយ សេដ្ឋកិច្ច និងសង្គម។
ដឹកទំនិញនៅកំពង់ផែ Cat Lai (ទីក្រុងហូជីមិញ)។ រូបថត៖ Hong Dat/VNA

ខឿនសេដ្ឋកិច្ចទាំង៦ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) រួមមានម៉ាឡេស៊ី សិង្ហបុរី ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាមនឹងមានកំណើន ៤,២% នាឆ្នាំ ២០២៣ ពោលគឺ លើសពីអត្រាកំណើនដែលរំពឹងទុកនៃ GDP សកល(២%) ។ នេះគឺជាការវាយតម្លៃរបស់លោក Khairussaeh Ramli ប្រធាន និងជានាយកប្រតិបត្តិ (CEO) នៃសម្ព័ន្ធក្រុមហ៊ុន Maybank (ម៉ាឡេស៊ី) នាពេលថ្មីៗនេះ។

ជាក់ស្ដែង លោក Khairussaleh បានវាយតម្លៃថា កម្លាំងពលំរបស់អាស៊ានគឺស្ថិតក្នុងភាពចម្រុះ  លើកតម្កើងវប្បធម៌ចម្រុះ  ខណៈពេលដែលសម្រួលភាពខុសគ្នាអំពីប្រព័ន្ធនយោបាយ សេដ្ឋកិច្ច និងសង្គម។ ជាមួយនឹងចំនួនប្រជាជនសរុបជាង ៦៦០ លាននាក់ និង GDP សរុបជិត ៣,៦៦ លានលានដុល្លារអាមេរិកក្នុងឆ្នាំ ២០២២ លោក Khairussaleh បានកត់សម្គាល់ថា អាស៊ានគឺជាខឿនសេដ្ឋកិច្ចក្នុងតំបន់ធំជាងគេទី ៣ នៅអាស៊ី ហើយជាខឿនសេដ្ឋកិច្ចធំទី ៥ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ចិន ជប៉ុន និងអាល្លឺម៉ង់។ លំហូរទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលមកអាស៊ានបានកើនឡើងនាឆ្នាំ ២០២១ រហូតដល់ ១៧៤ ពាន់លានដុល្លារអាមេរិក កើន ៤២% បើធៀបនឹងឆ្នាំ ២០២០  ដែលឆ្លុះបញ្ចាំងពីភាពទាក់ទាញនៃខឿនសេដ្ឋកិច្ចតំបន់ចំពោះវិនិយោគិនពិភពលោកផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាម-ចិនកសាងព្រំដែនសន្តិភាពនិងមិត្តភាព

វៀតណាម-ចិនកសាងព្រំដែនសន្តិភាពនិងមិត្តភាព

ទំនាក់ទំនងវៀតណាម-ចិន តាមបណ្តោយព្រំដែនគោក ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ត្រូវបានបន្តពង្រឹងក្នុងទិសដៅសន្តិភាព ស្ថិរភាព និងសហប្រតិបត្តិការ។ ដោយផ្អែកលើមូលដ្ឋាននៃឯកសារច្បាប់ និងយន្តការសហប្រតិបត្តិការជាក់ស្តែង ដូចជាកម្មវិធីជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែន ប្រទេសទាំងពីរកំពុងបង្កើនការសម្របសម្រួលក្នុងការគ្រប់គ្រង ការពារព្រំដែន លើកកម្ពស់ការអភិវឌ្ឍ និងតភ្ជាប់ប្រជាជននៅតំបន់ព្រំដែន ឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពយូរ អង្វែង។

Top