• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជាប់ឆ្នោត​ជាថ្មី​ម្តងទៀតជាសមាជិក​ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២៦-២០២៨

នាថ្ងៃទី ១៤ ខែតុលា នៅទីស្នាក់ការអង្គការសហប្រជាជាតិ មហាសន្និបាត អ.ស.ប បានបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២៦-២០២៨។
ទិដ្ឋភាពរួមនៃកិច្ចប្រជុំនេះ។ រូបថត៖ Thanh Tuấn - VNA

វៀតណាមបានទទួលសម្លេងគាំទ្រចំនួន ១៨០ ដែលជាចំនួនខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយក៏ជាប្រទេសអាស៊ីប៉ាស៊ីហ្វិកតែមួយគត់ដែលជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអាណត្តិ ២០២៣-២០២៥ ជាប់ឆ្នោតសម្រាប់អាណត្តិ ២០២៦-២០២៨។ លទ្ធផលនេះបានឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់សមាជិកអង្គការសហប្រជាជាតិចំពោះការសន្យា និងការខិតខំប្រឹងប្រែងយ៉ាងមុតមាំរបស់វៀតណាមក្នុងការជំរុញនិងការពារសិទ្ធិមនុស្ស ជាមួយ នឹងការរួមចំណែកនិងគំនិតផ្តួចផ្តើមរបស់វៀតណាមក្នុងនាមជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សសម្រាប់អាណត្តិ ២០២៣ - ២០២៥កន្លងទៅ។ ទន្ទឹមនឹងនោះ បានបង្ហាញពីការជឿទុកចិត្តរបស់ សហគមន៍អន្តរជាតិចំពោះគោលនយោបាយការបរទេសបើកចំហរបស់វៀតណាម  កិច្ចខិតខំប្រឹងប្រែងចូលរួមនិងការរួមវិភាគទានដល់យន្តការពហុភាគី ក៏ដូចជាសមិទ្ធផលរបស់វៀតណាមក្នុងសមាហរណកម្មអន្តរជាតិ និងឋានៈកាន់តែខ្លាំងឡើង ជាសមាជិកសកម្ម ជាដៃគូគួរឲ្យទុកចិត្ត ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងអាណត្តិទីបីកាន់តំណែងជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ វៀតណាមនឹងបន្តរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់សហគមន៍អន្តរជាតិ ដោះស្រាយក្តីកង្វល់រួមអំពីសិទ្ធិមនុស្សក្នុងស្មារតី “គោរពនិងយោគយល់-កិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការ-សិទ្ធិមនុស្សទាំងអស់សម្រាប់មនុស្សគ្រប់រូប”។

សមាជិកភាពនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប អាណាតិ ២០២៦-២០២៨ នឹងចាប់ផ្តើមនៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៦៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកអគ្គលេខាបក្ស តូ ឡឹម៖ ការដោះស្រាយចំណុចកកស្ទះក្នុងស្ថាប័នត្រូវតែជា ភារកិច្ចកំពូល

លោកអគ្គលេខាបក្ស តូ ឡឹម៖ ការដោះស្រាយចំណុចកកស្ទះក្នុងស្ថាប័នត្រូវតែជា ភារកិច្ចកំពូល

លើសពីនេះ បង្កើតប្រព័ន្ធ អេកូឡូស៊ី ដោះសោធនធានសង្គម ដាក់សហគ្រាសជាស្នូល រំដោះ និងកៀរគរធនធាន ឯកជនជាអតិបរមាសម្រាប់ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

Top