ព័ត៌មាន
វៀតណាមជាប់ឆ្នោតជាថ្មីម្តងទៀតជាសមាជិកគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញារបស់អង្គការ UNESCO
នៅក្នុងសម័យប្រជុំនេះ វៀតណាមបានជាប់នោតសម្រាប់អាណត្តិទីពីរជាប់ៗគ្នា (២០២១-២០២៥, ២០២៥-២០២៩) ជាសមាជិកនៃគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញានេះ។ នេះជាករណីដំបូង ចាប់តាំងពីអនុសញ្ញាឆ្នាំ ២០០៥ ត្រូវបានបង្កើតឡើង ដែលប្រទេសមួយបានចូលរួមក្នុងគណៈកម្មាធិការអន្តររដ្ឋាភិបាលចំនួនពីរអាណត្តិជាប់ៗគ្នា បង្ហាញពីទំនុកចិត្ត និងការទទួលស្គាល់របស់ប្រទេសជាសមាជិកចំពោះការខិតខំប្រឹងប្រែង និងសមិទ្ធិផលរបស់វៀតណាមក្នុងការអនុវត្តនិងជំរុញគោលដៅនៃអនុសញ្ញានេះ ក៏ដូចជាតួនាទី ការរួមចំណែក និងឋានៈរបស់វៀតណាមនៅអង្គការ UNESCO ៕