• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជាប់ចំណាត់ថ្នាក់ទី ៦ ក្នុងចំណោមប្រទេសចំនួន ១១២ នៅ​អូឡាំពិ​កគណិតវិទ្យាអន្តរជាតិឆ្នាំ ២០២៣

ជាមួយនឹងសមិទ្ធិផលនេះ វៀតណាមបានជាប់ចំណាត់ថ្នាក់ទី៦ ក្នុងចំណោមប្រទេស និងដែនដីចំនួន ១១២ ដែលចូលរួមព្រឹត្តិការណ៍អូឡាំពិក។
ក្រុមវៀតណាមចូលរួមអូឡាំព្យាដគណិតវិទ្យាអន្តរជាតិឆ្នាំ២០២៣ រូបថត៖ sggp.org.vn

ក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាមកាលពីម្សិលមិញបានប្រកាសថា និស្សិតវៀតណាមទាំង៦ រូបដែលចូលរួម អូឡាំពិកគណិតវិទ្យាអន្តរជាតិឆ្នាំ ២០២៣នៅជប៉ុនចាប់ពីថ្ងៃទី២ដល់ថ្ងៃទី១២ខែកក្កដា គឺសុទ្ធតែទទួលបានមេដាយ ក្នុងនោះមានមេដាយមាសចំនួន ២ គ្រឿង មេដាយប្រាក់ចំនួន ២ គ្រឿង និងមេដាយសំរឹទ្ធចំនួន ២ គ្រឿង)។ ជាមួយនឹងសមិទ្ធិផលនេះ វៀតណាមបានជាប់ចំណាត់ថ្នាក់ទី៦ ក្នុងចំណោមប្រទេស និងដែនដីចំនួន ១១២ ដែលចូលរួមព្រឹត្តិការណ៍អូឡាំពិក។

សូមបញ្ជាក់ដែថា មេដាយមាសចំនួន ២ គ្រឿងបានទៅលើប្អូន Pham Viet Hung ថ្នាក់ទី១២ សាលាវិទ្យាល័យជំនាញវិទ្យាសាស្ត្រធម្មជាតិ សាកលវិទ្យាល័យវិទ្យាសាស្ត្រ មហាវិទ្យាល័យជាតិហាណូយ និង ប្អូន Nguyen An Thinh ថ្នាក់ទី១២ សាលាវិទ្យាល័យជំនាញ Tran Phu ទីក្រុង Hai Phong។ អូឡាំពិកគណិតវិទ្យាអន្តរជាតិឆ្នាំ២០២៣ មានបេក្ខជនចូលរួមប្រឡងចំនួន៦២៥នាក់ មកពីប្រទេស និងដែនដីចំនួន ១១២៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមស្នើទិសដៅចំនួន​បីដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ APEC

វៀតណាមស្នើទិសដៅចំនួន​បីដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ APEC

នាថ្ងៃទី ៣ ខែវិច្ឆិកា ក្នុងក្របខ័ណ្ឌនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) បានប្រព្រឹត្តទៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងសេដ្ឋកិច្ច APEC លើកទី ៣៧ តាមប្រព័ន្ធអ៊ីនធឺណិត។ រដ្ឋមន្ត្រីក្រសួងការបរទេសលោកឡេ ហ័យ ជុង និងអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មលោក លឿង ហ័យ ថៃ បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំនេះ។

Top