• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយដាណឺម៉ាក


ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Pham Binh Minh និងឯកអគ្គរដ្ឋទូតដាណឺម៉ាកប្រចាំនៅវៀតណាមលោកស្រី Charlotte Laursen (រូបថត៖VGP)

វៀតណាមជានិច្ចកាល​យកចិត្តទុកដាក់ ដល់ការអភិវឌ្ឍន៍ទំនាក់​ទំនង​មិត្តភាព​ និងកិច្ច​សហប្រតិបតិ្តការ​ជាមួយ​ដាណឺម៉ាក។ ឧបនាយក​រដ្ឋមន្រ្តីនិងជារដ្ឋ​មន្ត្រីការ​បរទេស​វៀតណាម លោក Pham Binh Minh បាន​អះ​អាង​ដូច្នេះ​នៅ​ជំនួប​​សន្ទនា ជាមួយឯកអគ្គរដ្ឋទូតដាណឺម៉ាក លោកស្រី Charlotte Laursen ក្នុងឱកាស​លោក​ស្រីមក​បំពេញ​បេសក​កម្ម​នៅវៀតណាម នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ​២០១៦។ ជំនួសមុខឲ្យ​រដ្ឋាភិបាល​វៀត​ណាម លោក Pham Binh Minh បាន​ថ្លែងអំណរ​គុណ​ដល់ រដ្ឋាភិ​បាលដាណឺម៉ាក់ដែល​បានជួយឧបត្ថម្ភទុន ODA សំរាប់​វៀត​ណាម ហើយ​ស្នើ​ឲ្យឯក​អគ្គរដ្ឋទូត Charlotte Laursen សហការយ៉ាងស្អិតរមួត ជាមួយក្រសួង ស្ថាប័ន​និងតំបន់​នានា​របស់​វៀត​ណាម ដើម្បី​អនុវត្តន៍វិធាន​ការរឹតបន្តឹង​ ទំនាក់ទំនងទ្វេ​ភាគីលើគ្រប់​វិស័យ ជាពិសេស​ក្នុង​កាលៈ​ទេសៈ​ដែល​ភាគីទាំង​ពីរ​នឹង រំលឹកខួប​លើកទី៤៥ទិវាបង្កើត​ទំនាក់ទំនង​ការទូត ក្នុងឆ្នាំ២០១៦នេះ។ រីឯខ្លួនវិញ ឯក​អគ្គរដ្ឋទូត​លោក​ស្រី Charlotte Laursen បានអះ​អាងថា រដ្ឋាភិបាល​ដាណឺម៉ាក មាន​គោល​បំណង​អភិវឌ្ឍន៍​ទំនាក់​ទំនង​កិច្ច​សហប្រតិបតិ្ត​ការប្រកប​ ដោយប្រសិទ្ធិភាពជាមួយវៀតណាម ដែលជាដៃគូមួយក្នុង​ចំណោម​ដៃគូអាទិ​ភាព​ទាំង​១០របស់​ដាណឺម៉ាក ក្នុងយុទ្ធសាស្ត្រកំណើននៃប្រទេសនេះ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top