ព័ត៌មាន
វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងត្រៀមខ្លួនពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហគ្រាសធំៗនៅ អាស៊ែបៃហ្សង់
នៅក្នុងជំនួបនេះ អគ្គលេខាបក្សលោក តូ ឡឹម បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងត្រៀមខ្លួនជាស្រេច សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហគ្រាសធំៗនៃប្រទេស អាស៊ែបៃហ្សង់ លើគ្រប់វិស័យ ជាពិសេសថាមពល រ៉ែ ហិរញ្ញវត្ថុ ធនាគារ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងអចលនទ្រព្យ - ជាវិស័យដែលវៀតណាមមានការយកចិត្តទុកដាក់ និងមានបំណងចង់សហការ។
អគ្គលេខាបក្ស លោក តូ ឡឹម បានឲ្យដឹងថា វៀតណាមមានបំណងចង់វិនិយោគលើអណ្តូងរ៉ែនៅ អាស៊ែបៃហ្សង់; វៀតណាមនឹងបន្តនាំចូលផលិតផលប្រេងរ៉ែសម្រាប់រោងចក្រចម្រាញ់ប្រេង; នាំចូល ឧស្ម័នរាវសម្រាប់រោងចក្រថាមពលអគ្គិសនី៕