• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជានិច្ចកាល ខិតខំប្រឹងប្រែងលើកកម្ពស់ផលប្រយោជន៍របស់ប្រជាជន និងក្រុមជនងាយរងគ្រោះ

វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិដើម្បីការពារក្រុមជនងាយរងគ្រោះ ក្នុងនោះមានស្ត្រី កុមារ ជនចាស់ជរា ក្រុមជនជាតិភាគតិចនៅតំបន់ឆ្ងាយដាច់ស្រយាល និងជនពិការ ក៏ដូចជាធានាផលប្រយោជន៍របស់ពួកគេតាមលក្ខខណ្ឌជាក់ស្តែងរបស់ប្រទេសជាតិ។
  ទីក្រុង Da Nang ជួយឧបត្ថម្ភទំនិញប្រើប្រាសប្រចាំថ្ងៃ សម្រាប់គ្រួសារក្រីក្រដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ។ (រូបថត៖ VOV)  

សាស្ត្រាចារ្យ Julie Nguyen ប្រធានសមាគមគំនិតផ្តួចផ្តើមកាណាដា - អាស៊ាន នៅសកលវិទ្យាល័យ York (កាណាដា) បានវាយតម្លៃថា វៀតណាមមិនត្រឹមតែយកចិត្តទុកដាក់ និងធានាផលប្រយោជន៍របស់ក្រុមជនងាយរងគ្រោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីលើកកម្ពស់ផលប្រយោជន៍សម្រាប់ប្រជាជននិយាយរួម និងក្រុមជនងាយរងគ្រោះនិយាយដោយឡែកទៀតផង។ សាស្ត្រាចារ្យ Julie Nguyen បានមើលឃើញថា វៀតណាមសម្រេចបានសមិទ្ធិផលជាច្រើនដែលពិភពលោក កោតសរសើរយ៉ាងខ្លាំង ក្នុងបុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិ ធានាសិទ្ធិសេដ្ឋកិច្ច សង្គម អប់រំ និងវប្បធម៍ជាដើម។ ជាពិសេសចាប់តាំងពីពេលដែលរដ្ឋាភិបាលវៀតណាមបានអនុវត្តការផ្លាស់ប្តូរថ្មី (Doi Moi) អត្រានៃភាពក្រីក្របានថយចុះយ៉ាងខ្លាំង ខឿនសេដ្ឋកិច្ចមានការអភិវឌ្ឍគួរឲ្យកត់សម្គាល់ ដែលបណ្តាលឲ្យប្រទេសនានានៅលើពិភពលោកយកចិត្តទុកដាក់កាន់តែខ្លាំង ចំពោះវៀតណាម ជាដៃគូដែលមិនអាចខ្វះបាន។

ក្នុងអំឡុងពេលនៃជំងឺវីដ-១៩ វៀតណាមជាមួយបាវចនា "មិនទុកឲ្យនរណាម្នាក់នៅពីក្រោយ" ត្រូវបានប្រទេសនានាជុំវិញពិភពលោកវាយតម្លៃខ្ពស់ ក្នុងការរៀបចំការថែទាំសុខភាពដោយឥតគិតថ្លៃ ការចាក់វ៉ាក់សាំងបង្ការជំងឺ ដាក់ចេញកញ្ចប់ជំនួយសម្រាប់សហគ្រាសនិងប្រជាជន។ លើសពីនេះ ការចូលរួមរបស់វៀតណាមក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក៏បង្ហាញពីតួនាទី និងឋានៈកាន់តែកើនឡើងរបស់វៀតណាមលើវិស័យការទូត ក៏ដូចជាក្នុងការធានាសិទ្ធិមនុស្សផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top