ព័ត៌មាន
វៀតណាមជាទីមកដល់យ៉ាងងាយស្រួលសម្រាប់ GEF អនុវត្តន៍គម្រោងការថ្មីៗស្តីពីកិច្ចការពារបរិស្ថាន
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ថ្លែងមតិក្នុងពិធី
នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ នៅទីក្រុង Da Nang កិច្ចប្រជុំលើកទី៦នៃមហាសន្និបាតមូលនិធិសកលលោក (GEF) បានប្រារព្ធជាផ្លូវការ។ ចូលរួមក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញថ្លែងបទសន្ទរកថាសំខាន់ៗ។
លោកបានគូសបញ្ជាក់ថា ផែនទីជាដំបូលរួមរបស់មនុស្សលោក ដែលកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារការបំពុលបរិស្ថាននិងបម្រែបម្រួលអាកាសធាតុ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖“ជាប្រទេសកំពុងអភិវឌ្ឍន៍ វៀតណាមត្រូវប្រឈមមុខនឹងបញ្ជាជាច្រើន អំពីការបំពុលបរិស្ថាននិងបម្រែបម្រួលអាកាសធាតុ។ ទោះបីជានៅមានការលំបាកជាច្រើនហើយប្រភពកម្លាំង នៅមានកំហិតក៏ដោយ ប៉ុន្តែរដ្ឋាភិបាលវៀត ណាមបានប្តេជ្ញា អនុវត្តន៍ដោយរួមបញ្ចូលនូវសកម្មភាព ការពារបរិស្ថាននិងការទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុ ទៅក្នុងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិ។ ហើយរដ្ឋាភិបាលវៀត ណាមប្តេជ្ញា មិនប្តូរបរិស្ថានជំនួសការអភិវឌ្ឍសេដ្ឋកិច្ច ដែលជះឥទ្ធិពលទៅលើការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅឡើយ”។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បានលើកឡើងនូវខ្លឹមសារសំខាន់ៗ ដើម្បីធ្វើការពិភាក្សានៅក្នុងកិច្ចប្រជុំលើកទី៦នេះ។ នោះគឺកំណត់ច្បាស់ចំពោះរាល់ការសាកល្បង អំពីបរិស្ថានចំពោះមនុស្សលោកបច្ចុប្បន្ន តាមនោះដាក់ចេញនូវ គោលនយោបាយអាទិភាព សំដៅដោះស្រាយប្រកបដោយប្រសិទ្ធភាពសម្រាប់រាល់ការសាកល្បងពោលខាងលើ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម