• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជាដៃគូពាណិជ្ជកម្មធំទីពីររបស់កម្ពុជាចាប់តាំងពីដើមឆ្នាំមក

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ទើបតែបានចេញព័ត៌មានថា ក្នុងរយៈពេល ២ ខែដើមឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងកម្ពុជា សម្រេចបានជាង ១,៤១ ពាន់លានដុល្លារអាមេរិក កើនឡើង ៣០,៤% បើធៀបនឹងរយៈពេលដូចគ្នាកាល ពីឆ្នាំមុន។
ជាក់ស្តែង ការនាំចេញទំនិញរបស់កម្ពុជាមកវៀតណាមសម្រេចបានជាង ៨០១ លានដុល្លារ ខណៈដែលប្រទេសនេះបាននាំចូលទំនិញពីវៀតណាម ដោយមាន តម្លៃជាង ៦១២ លានដុល្លារអាមេរិក។
ជាមួយនឹងតួរលេខខាងលើ វៀតណាមមិនត្រឹមតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត របស់កម្ពុជាក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ប៉ុណ្ណោះទេ ថែមទាំងជា ដៃគូពាណិជ្ជកម្មធំទីពីរលើពិភពលោករបស់កម្ពុជា បន្ទាប់ពីប្រទេសចិនផងដែរ។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃបណ្ឌិតសភាកម្ពុជា បាន វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងពាណិជ្ជកម្មដ៏រឹងមាំរវាងកម្ពុជា និងវៀតណាម ដោយ ចាត់ទុកថា ប្រការនេះគឺចាំបាច់និងមានអត្ថន័យបំផុត ជាពិសេសនៅក្នុងគ្រាដែលមាន បញ្ហាប្រឈមផ្នែកនយោបាយ និងសេដ្ឋកិច្ចលើទូទាំងពិភពលោក។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ក៏បានធ្វើអត្ថាធិប្បាយផងដែរថា ជាមួយនឹងភូមិសាស្ត្រជិតគ្នា និងទំនាក់ ទំនងជិតស្និទ្ធរវាងរដ្ឋាភិបាលនិងវិស័យឯកជន ពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម នឹងកាន់តែរីកចម្រើនបន្ថែមទៀតនាពេលអនាគត៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រជាជនលីបង់ជាង​ ១,២ លាននាក់ នឹងប្រឈមមុខនឹងគ្រោះ​អត់ឃ្លានយ៉ាង​ធ្ងន់ធ្ងរដោយសារតែជម្លោះ

ប្រជាជនលីបង់ជាង​ ១,២ លាននាក់ នឹងប្រឈមមុខនឹងគ្រោះ​អត់ឃ្លានយ៉ាង​ធ្ងន់ធ្ងរដោយសារតែជម្លោះ

នាថ្ងៃទី ២៩ ខែមេសា របាយការណ៍មួយដែលឧបត្ថម្ភដោយអង្គការសហប្រជាជាតិបានបញ្ជាក់ថា ប្រជាជនជាង ១,២​ លាននាក់នៅក្នុងប្រទេសលីបង់គ្រោងនឹងប្រឈមមុខនឹង​វិបត្តិ​អសន្តិសុខស្បៀងអាហារ​ក្នុង​អំឡុង​ពេល​ចាប់​ពី​ខែមេសា ដល់ខែសីហា ឆ្នាំ ២០២៦។

Top