• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមឆ្ពោះ​ទៅ​រក​គោល​ដៅបង្កើតមជ្ឈមណ្ឌលនវានុវត្តន៍ចំនួន១០០នៅទូទាំងប្រទេស

វៀតណាមឆ្ពោះទៅរកគោលដៅបង្កើតមជ្ឈមណ្ឌលនវានុវត្តន៍ចំនួន ១០០កន្លែងនៅទូទាំងប្រទេស ក្នុងនោះមូលដ្ឋាននីមួយៗ ក្រសួង និងផ្នែកនីមួយៗមានមជ្ឈមណ្ឌលនវានុវត្តន៍ ០១។

លោក Nguyen Mai Duong ប្រធាននាយកដ្ឋាននវានុវត្តន៍ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ថ្លែងមតិនៅវេទិកា។ រូបថត៖ Ta Lan/VOV

យោងតាមគម្រោងរបស់ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា មជ្ឈមណ្ឌលនវានុវត្តន៍ទាំងនេះ គឺជាចំណុចស្នូលសម្រាប់ការតភ្ជាប់ និងចែករំលែកអត្ថប្រយោជន៍ពីលទ្ធផលស្រាវជ្រាវ បង្កើតការតភ្ជាប់យ៉ាងជិតស្និទ្ធ និងនិរន្តរភាពនៅក្នុងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ជាតិ។ ដើម្បីជំរុញការបង្កើតមជ្ឈមណ្ឌលទាំងនេះ រដ្ឋនឹងអនុវត្តវិធីសាស្ត្រគ្រប់គ្រងដែលមានភាពបត់បែនជាង រួមទាំងការគាំទ្រផ្នែកហិរញ្ញវត្ថុ និងអត្រាការប្រាក់សម្រាប់កម្ចីធនាគារ និងការឧបត្ថម្ភសហគ្រាសក្នុងការនាំយកផលិតផលថ្មីៗទៅកាន់ទីផ្សារ។ លើសពីនេះ វប្បធម៌នវានុវត្តន៍ក៏ត្រូវបានសង្កត់ធ្ងន់ និងបញ្ជាក់តាមរយៈការរៀបចំព្រឹត្តិការណ៍ និងការកសាងប្រព័ន្ធគាំទ្រនវានុវត្តន៍ជាតិ។ លោក Nguyen Mai Duong ប្រធាននាយកដ្ឋាននវានុវត្តន៍ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា មានប្រសាសន៍ថា៖ "ស្មារតីនវានុវត្តន៍ និងចាប់ផ្តើមអាជីពដោយនវានុវត្តន៍ ត្រូវការជំរុញ ចិញ្ចឹមបីបាច់ និងយកចិត្តទុកដាក់ពីប្រជាជនគ្រប់រូប ហើយប្រជាជនម្នាក់គឺជាមនុស្សនវានុវត្តន៍មួយរូប។ មានស្មារតីនោះ ទើបយើងមានសហគ្រាសកាន់តែច្រើនដែលរីកចម្រើនយ៉ាងខ្លាំង ជា“ឈីលីនបច្ចេកវិទ្យា” និងដើរជួរមុខអំពីបច្ចេកវិទ្យា  ដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម"៕

ទិដ្ឋភាពទូទៅនៃវេទិកា។ រូបថត៖ Ta Lan/VOV

 

 

 

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បច្ចេកវិទ្យាកង់ទិចក្នុងយុគសម័យថ្មី – និន្នាការអន្តរជាតិ ឱកាស និងតម្រូវការដាក់ចេញសម្រាប់វៀតណាម

បច្ចេកវិទ្យាកង់ទិចក្នុងយុគសម័យថ្មី – និន្នាការអន្តរជាតិ ឱកាស និងតម្រូវការដាក់ចេញសម្រាប់វៀតណាម

នេះគឺជាប្រធានបទនៃសិក្ខាសាលាវិទ្យាសាស្ត្រ ដោយបណ្ឌិត្យសភានយោបាយជាតិហូជីមិញ សហការជាមួយគណៈកម្មាធិការគោលនយោបាយ និងយុទ្ធសាស្ត្រមជ្ឈិម ក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម និងបណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម រៀបចំឡើងនាព្រឹកថ្ងៃទី ២៣ ខែមិថុនា នៅទីក្រុងហាណូយ។

Top