• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចូលរួមសម័យប្រជុំលើកទី ៤៣ នៃសន្និសីទថ្នាក់រដ្ឋមន្ត្រី FAO

ចាប់ពីថ្ងៃទី ១-៧ ខែកក្កដា នៅទីស្នាក់ការអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី សម័យប្រជុំលើកទី ៤៣ នៃសន្និសីទថ្នាក់រដ្ឋមន្ត្រី FAO បានប្រព្រឹត្តទៅដោយមានកម្មវិធីបោះឆ្នោតជ្រើសតាំងអគ្គនាយក FAO សម្រាប់អាណត្តិឆ្នាំ ២០២៣-២០២៧ និងសន្និសីទតុមូលកម្រិតខ្ពស់ជុំវិញប្រធានបទនៃការគ្រប់គ្រងធនធានទឹក។
ទិដ្ឋភាពនៃសម័យបើកសន្និសីទ FAO ឆ្នាំ ២០២៣។ រូបថត៖ Truong Duy/VNA

កិច្ចប្រជុំនេះ មានការចូលរួមពីឧបនាយករដ្ឋមន្ត្រីចំនួន២រូប រដ្ឋមន្ត្រីនិងអនុរដ្ឋមន្ត្រីប្រមាណ១២០រូបពីបណ្តាប្រទេសសាមជិក។ គណៈប្រតិភូវៀតណាមដឹកនាំដោយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីតាលី លោក Duong Hai Hung តំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅ FAO បានចូលរួមកិច្ចប្រជុំនេះ។

នៅក្នុងសម័យបើកសន្និសីទ FAO កាលពីថ្ងៃទី១ កក្កតា លោក Tharman Shanmugaratnam - រដ្ឋមន្ត្រីសម្របសម្រួលគោលនយោបាយសង្គមសិង្ហបុរី និងជាសហប្រធាននៃគណៈកម្មាធិការសកលស្តីពីសេដ្ឋកិច្ចធនធានទឹករបស់អង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់លើតម្រូវការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានទឹក ដើម្បីសម្រេចបានគោលដៅកាត់បន្ថយភាពក្រីក្រ អាកាសធាតុ និងបរិស្ថានសកល។ លោក Shanmugaratnam ក៏បានលើកឡើងពីការច្នៃប្រឌិតដ៏ជោគជ័យរបស់វៀតណាមនៅពេលអនុវត្តន៍គម្រោង VnSAT ដើម្បីកាត់បន្ថយបរិមាណទឹកប្រើប្រាស់ក្នុងវិស័យកសិកម្មដោយប្រើប្រាស់ឧបករណ៍ចាប់សញ្ញានិងអនុវត្តប្រព័ន្ធធារាសាស្រ្តប្រកបដោយភាពច្នៃប្រឌិតផងដែរ។ គម្រោង VnSAT ដោយមានប្រព័ន្ធធារាសាស្រ្តសន្សំសំចៃទឹក បាននាំមកនូវប្រសិទ្ធភាពល្អយក្នុងវិស័យកសិកម្ម ជួយប្រជាកសិករកាត់បន្ថយការចំណាយនិងពេលវេលា៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

នាថ្ងៃទី ១១ ខែកញ្ញា នៅទីស្នាក់ការក្រសួងការបរទេស (ហាណូយ) រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung បានទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងទីម័រឡេស្តេ ប្រចាំនៅទីក្រុងហាណូយ មកសម្តែងការគយរសម និងអបអរសាទរក្នុងឱកាសដែលលោកត្រូវបានតែងតាំងឲ្យកាន់តំណែងជារដ្ឋមន្ត្រីការបរទេសស្តីទី។

Top