តំណាងនៃប្រទេសនិងតំបន់ដែនដីចំនួនជិត ២០០ បានចូលរួមសន្និសីទនេះ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង លោក Dinh Toan Thang តំណាងវៀតណាមបានចូលរួមព្រឹត្តិការណ៍នេះ។
សន្និសីទនេះបានពិភាក្សាលើការជំរុញការផលិត ការចែកចាយ និងប្រើប្រាស់ប្រកបដោយនិរន្តរភាពនូវផលិតផលប្លាស្ទិក ដើម្បីឆ្ពោះទៅរកសេដ្ឋកិច្ចវិលជុំក្នុងវិស័យនេះ ក៏ដូចជាការគ្រប់គ្រងកាកសំណល់ប្លាស្ទិកឱ្យបានសមស្រប និងកាត់បន្ថយការបោះចោលកាកសំណល់ប្លាស្ទិកទៅក្នុងបរិស្ថាន។
នៅក្នុងសិក្ខាសាលាតុមូល ការពិគ្រោះយោបល់បានផ្តោតលើក្តីព្រួយបារម្ភរបស់សង្គម ចំពោះបញ្ហាបំពុលប្លាស្ទិកសកល និងភាពចាំបាច់ត្រូវមានសកម្មភាពជាក់ស្តែងដើម្បីបញ្ចប់ស្ថានភាពនេះ ទន្ទឹមនឹងនោះចែករំលែកគំនិតផ្តួចផ្តើមថ្នាក់ជាតិក្នុងការកាត់បន្ថយកាកសំណល់ប្លាស្ទិក។ ប្រតិភូមានបំណងចង់សម្រេចបានកិច្ចព្រមព្រៀងមួយស្តីពីការបញ្ចប់បំពុលប្លាស្ទិកនៅឆ្នាំកខាងមុខ៕