• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចូលរួមសកម្មភាពជាច្រើននៅ IPU-១៥១

ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ គណៈប្រតិភូរដ្ឋសភាវៀតណាមដឹកនាំដោយប្រធានគណៈកម្មាធិការការពារជាតិ សន្តិសុខ និងកិច្ចការបរទេស លោក Le Tan Toi បានចូលរួមមហាសន្និបាតលើកទី ១៥១ នៃសហភាពអន្តរសភាពិភពលោក(IPU-១៥១)និងសន្និសីទពាក់ព័ន្ធនានានៅទីក្រុងហ្សឺណែវ(ស្វីស)។
ប្រធានគណៈកម្មាធិការការពារជាតិ សន្តិសុខ និងកិច្ចការបរទេស លោក Le Tan Toi និងគណៈប្រតិភូវៀតណាមបានចូលរួមសន្និសីទនេះ។ រូបថត៖ Anh Hien/VNA

ថ្លែងក្នុងសម័យប្រជុំពេញអង្គ ប្រធានគណៈប្រតិភូវៀតណាមបានសង្កត់ធ្ងន់លើបញ្ហាប្រឈមដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ននៅលើពិភពលោក និងបានលើកសំណើមួយចំនួន។ ទី ១ បណ្តាសភាត្រូវបន្តសុក្រឹត្យក្របខ័ណ្ឌច្បាប់របស់ជាតិស្តីពីការការពារប្រជាជនក្នុងគ្រាអាសន្ន និងវិបត្តិ។ ទីពីរ ចាំបាច់ត្រូវបែងចែកធនធានឱ្យបានសមស្រប សម្រាប់កម្មវិធីជំនួយសង្គ្រោះ និងស្ថាបនា ឡើងវិញបន្ទាប់ពីគ្រោះមហន្តរាយ; លើកទឹកចិត្តឱ្យមានការចូលរួមពីអង្គការសង្គម សហគ្រាស និងសហគមន៍មូលដ្ឋាន។ ទី៣ ត្រូវពង្រឹងការងារត្រួតពិនិត្យការអនុវត្តការសន្យាមនុស្សធម៌អន្តរជាតិ។ ជាទីបំផុត បណ្តាសភាត្រូវពង្រឹងកិច្ចសហប្រតិបត្តិការទៅវិញទៅមក ម្ចាស់ការជំរុញកិច្ចសន្ទនា និងចែករំលែកបទពិសោធន៍។

គណៈប្រតិភូវៀតណាមក៏បានចូលរួមយ៉ាងសកម្មនៅក្នុងសម័យប្រជុំនៃគណៈកម្មាធិការសន្តិភាពនិងសន្តិសុខអន្តរជាតិ និងគណៈកម្មាធិការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ មតិយោបល់របស់គណៈប្រតិភូវៀតណាមទទួលបានឯកភាពនិងវាយតម្លៃខ្ពស់ពីបណ្តាប្រទេស ហើយត្រូវបានចងក្រងដោយលេខាធិការដ្ឋាន IPU ដើម្បីបញ្ចូលក្នុងឯកសាររួមរបស់មហាសន្និបាត៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top