• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចូលរួមយ៉ាងសកម្មជាមួយសហគមន៍អន្តរជាតិដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ

ធ្វើការពិភាក្សាអំពីការអនុវត្តរាល់លទ្ធផលនៃសន្និសីទ COP26 លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចាត់ទុកថា៖ វៀតណាមបានកំណត់ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុជាកិច្ចការពិបាកមួយ ប៉ុន្តែក៏ជាជាកិច្ចការចាំបាច់និងបន្ទាន់ផងដែរ។

ទិដ្ឋភាពនៃជំនួប (រូបថត៖ TTXVN)

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជូនវត្ថុអនុស្សាវរីយ៍ដល់លោក Alok Sharma (រូបថត៖ TTXVN)

 

នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញទទួលជួបលោក Alok Kumar Sharma រដ្ឋមន្ត្រីរដ្ឋាភិបាលអង់គ្លេស ប្រធានសន្និសីទលើកទី ២៦ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26) ដែលលោករូបនេះកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម ដើម្បីជំរុញការអនុវត្តលទ្ធផលនៃសន្និសីទ។

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្វាគមន៍ចំពោះរដ្ឋមន្ត្រី និងជាប្រធាន COP26 ដែលបានជ្រើសរើសវៀតណាមជាគោលដៅមួយក្នុងចំណោមគោលដៅសម្រាប់ដំណើរទស្សនកិច្ចអាស៊ី; អបអរសាទរនិងកោតសរសើរចំពោះតួនាទីរបស់ចក្រភពអង់គ្លេសនិងលោករដ្ឋមន្ត្រីផ្ទាល់ចំពោះជោគជ័យនៃសន្និសីទ COP26។ សន្និសីទនេះបានបើកចេញ ដំណាក់កាលថ្មីមួយក្នុងកិច្ចខិតខំប្រឹងប្រែងជាសាកល ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

ធ្វើការពិភាក្សាអំពីការអនុវត្តរាល់លទ្ធផលនៃសន្និសីទ COP26 លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចាត់ទុកថា៖ វៀតណាមបានកំណត់ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុជាកិច្ចការពិបាកមួយ ប៉ុន្តែក៏ជាកិច្ចការចាំបាច់និងបន្ទាន់ផងដែរ។ ជាមួយនឹងវិធីសាស្រ្តអភិក្រមសកល ក្នុងប្រជាជនទាំងអស់ និងសកម្មភាពរហ័ស រឹងមាំនិងទូលំទូលាយ វៀតណាមចូលរួមយ៉ាងសកម្មជាមួយសហគមន៍អន្តរជាតិក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ សម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។

លោករដ្ឋមន្ត្រីនិងជាប្រធាន COP26 លោក Alok Kumar Sharma បានអះអាង ត្រៀមខ្លួនជាស្រេច សហការយ៉ាងសកម្មនិងចែករំលែកបទពិសោធន៍ជាមួយវៀតណាម ដើម្បីគាំទ្រដល់ការអនុវត្តរាល់កិច្ចព្រមព្រៀង ព្រមទាំងបានឲ្យដឹងថា ចក្រភពអង់គ្លេសនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីជួយវៀតណាមក្នុងការទាក់ទងផ្ទាល់និងកៀរគរធនធានហិរញ្ញវត្ថុចាំបាច់ក្នុងដំណើរការនេះ។

សូមគូសបញ្ជាក់ថាសន្និសីទ COP26 ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅទីក្រុង Glasgow ប្រទេសស្កុតឡែន ចក្រភពអង់គ្លេស៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top