• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចូលរួមមហោស្រពកីឡាយោធាអន្តរជាតិលើកទី៥នៅរុស្ស៊ី


 តំណាងក្រុមវៀតណាមចូលរួមពិធីបើក Army Games ឆ្នាំ២០១៩ (រូបថត៖ qdnd.vn)
 

 ឆ្នាំ២០១៩ជាឆ្នាំទី២ហើយដែលវៀតណាមចូលរួមមហោស្រពកីឡា យោធាអន្តរជាតិលើកទី៥ដែល​ប្រព្រឹត្តទៅ​ចាប់ពីថ្ងៃ​​ទី៣​ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ​២០១៩ នៅសហព័ន្ធ​រុស្ស៊ី និងប្រទេសចំនួន៩ផ្សេងទៀត។
 
ចូលរួម​មហោស្រពលើកនេះ ក្រុមវៀតណាមមានកម្មាភិបាល យុទ្ធជនចំនួន ១២៧នាក់ដែល​ចូល​រួម​ប្រកួត​នៅ​វិញ្ញាណ​សារ​ចំនួន​៧។ វរសេនីយ៍ឯក Phan Hai Long សេនាធិការរងប្រភេទទ័ពរ​ថក្រោះរ​ថពាសដែក ប្រធាន​ក្រុម​រថ​ក្រោះវៀត​​ណាម​ចូលរួមមហោស្រព បា​នអោយដឹងថា៖
 
“យើងខ្ញុំបាន​កំណត់ថា ការចូលរួមប្រកួតនៅមហោស្រពកីឡាយោធាអន្តរ ជាតិ ដំបូងបង្អ​ស់គឺដើម្បី​ជួបប្រាស្រ័យ​ តភ្ជាប់គ្នា ផ្លាស់ប្ដូរបទពិសោធន៍ទៅវិញ ទៅមកក្នុងដំណើរការហ្វឹកហ្វឺននៃប្រទេសនីមួយៗ បង្កើតឡើង​ចំណង​សាមគ្គី ភាពក្នុងទំនាក់ទំនងរវា​ងកងទ័ពនៃប្រទេសនានានិយាយ​រួម​ ក៏​ដូចជារវាងកង កម្លាំង​រថក្រោះនៃ​បណ្ដាប្រទេសនិយាយដោយឡែក។ ម្យ៉ាងវិញទៀត​ ក្រុមរថ ក្រោះយើងខ្ញុំក៏បានដាក់ចេញ​គោល​ដៅ​​ទទួល​បានលទ្ធផលខ្ពស់ជាងឆ្នាំមុន ផ​ង ដែរ”។
 
នៅ Army Games ឆ្នាំ២០១៩ ក្រុមវៀតណាមក៏ចូលរួមតាំងបង្ហាញ ផ្សព្វ ផ្សាយអំពីវប្បធម៌ រូបភាពទឹកដី មនុស្ស និង​កងទ័ពវៀតណាមនៅ “ផ្ទះមិត្តភាព” ហើយចូលរួម festival សិល្បៈដោយ​ឈុត​សម្ដែង​ពោរ​ពេញ​ទៅ​ដោយ​អត្ត​​សញ្ញាណជាតិផងដែរ។ វរសេនីយ៍ត្រី Nguyen Tien Dung អនុប្រធានការិយា ល័យតាំង​ពិព័រណ៍​ឃោសនា​នៃសា​រមន្ទីរយោធាវៀតណាម បានអោយដឹងថា៖
 
 “ក្នុងលើកដំបូង​ដែលកងទ័ពវៀតណាមចូលរួមតាំងបង្ហាញនៅក្នុង “ផ្ទះមិត្ត ភាព” នេះ យើងខ្ញុំចង់​សង្កត់​ធ្ងន់​ទៅ​លើប្រពៃណីនិងអត្តសញ្ញាណវប្បធម៌វៀត ណាម ក៏ដូចជាវប្បធម៌​យោធារបស់​កងទ័ព​ប្រជាជន​វៀត​ណាម​ផង​ដែរ។ ខុស ពីប្រទេសផ្សេងៗ ស្តង់ទំនិញរបស់វៀតណាមត្រឹមតែតាំងបង្ហាញផលិតផលដែល ត្រូវបាន​ធ្វើឡើង​ពីសម្ភារៈសង្គ្រាមដោយយុទ្ធជនវៀតណាមក្នុងពេលសម្រាក បន្ទាប់ពីការប្រយុទ្ធ។ ផលិតផលទាំង​នេះបាន​បង្ហាញនូវលក្ខណៈខ្លួនទីពឹងខ្លួន របស់កងទ័ពវៀតណាម ដោយចះជំនះ​ពុះពារ​លើកា​រលំបា​កក្នុង​លក្ខខ័ណ្ឌ​មិន​ល្អ ព្រមទាំងបង្ហាញនូវបំណងប្រាថ្នាអំពីសន្តិភាព​របស់យុទ្ធជនវៀតណាម​ផងដែរ​”៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

Top