• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចូលរួមពិធី​រំលឹក​ខួប ១២៥ ឆ្នាំ​នៃការបង្កើតតុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍

នាថ្ងៃទី ១៣ ខែមិថុនា អនុរដ្ឋមន្ត្រីការបរទេសលោក Nguyen Minh Vu បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមពិធីរំលឹកខួបលើកទី ១២៥ នៃការបង្កើតតុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍ (PCA) ដែលបានប្រព្រឹត្តទៅនៅទីក្រុង La Haye ប្រទេសហូឡង់។

ព្រឹត្តិការណ៍នេះ ក៏ជាសន្និសីទពេញអង្គលើកទី ៣ របស់ PCA ក្នុងប្រវត្តិសាស្ត្រ ១២៥ ឆ្នាំរបស់ខ្លួន និងជាលើកដំបូងក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះ។

អនុរដ្ឋមន្ត្រី Nguyen Minh Vu ថ្លែងមតិនៅមហាសន្និបាតពេញអង្គនៃតុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍។ រូបថត៖ VNA ផ្សាយ

ថ្លែងមតិនៅក្នុងសន្និសីទនេះ អនុរដ្ឋមន្ត្រី Nguyen Minh Vu បានចាត់ទុកថា៖ រដ្ឋាភិបាលវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះភាពជាដៃគូជាមួយ PCA ដោយចាត់ទុកថា នេះជាកកត្តាសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងកសាងរដ្ឋនីតិរដ្ឋ ដោយមានប្រព័ន្ធយុត្តិធម៌រឹងមាំ ក្រុមអ្នកជំនាញខាងច្បាប់ដែលមានសមត្ថភាពខ្ពស់ ផ្តល់សេវាច្បាប់ប្រកបដោយវិជ្ជាជីវៈនិងមានស្តង់ដារ ជំរុញសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយ។ អនុរដ្ឋមន្ត្រីបានអះអាងថា វៀតណាមមានបំណងក្លាយជាអាសយដ្ឋានដែលត្រូវបានដៃគូជ្រើសរើសសម្រាប់ដោះស្រាយជម្លោះក្នុងតំបន់ និងអន្តរជាតិដោយសន្តិវិធី ការផ្សះផ្សា និងជាអាជ្ញាកណ្តាល។ ដូច្នេះ ការគាំទ្ររបស់វៀតណាម ដើម្បីធានាឱ្យការិយាល័យតំណាង PCA នៅទីក្រុងហាណូយ ដំណើរការប្រកបដោយប្រសិទ្ធភាពនិងរលូន ក៏បង្ហាញពីការសន្យាយ៉ាងមោះមុតរបស់វៀតណាមក្នុងការជំរុញពហុភាគីនិយម ធម្មនុញ្ញអង្គការសហប្រជាជជាតិនិងគោលការណ៍នៃច្បាប់អន្តរជាតិ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ជួបសវនាការជាមួយអគ្គលេខាបក្ស និងជាប្រធានរដ្ឋចិនលោក Xi Jinping

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ជួបសវនាការជាមួយអគ្គលេខាបក្ស និងជាប្រធានរដ្ឋចិនលោក Xi Jinping

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចចូលរួមសន្និសីទអ្នកត្រួសត្រាយលើកទី ១៥ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Dalian និងធ្វើការនៅប្រទេសចិន (ថ្ងៃទី ២៥-២៧ ខែមិថុនា) នាថ្ងៃទី ២៦ មិថុនា នៅរដ្ឋធានីប៉េកាំង ប្រទេសចិន នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជួបសវនាការជាមួយអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានរដ្ឋចិនលោក Xi Jinping។

Top