• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចូលរួមចំណែកយ៉ាងសកម្មក្នុងសន្និសីទមេបញ្ជាការកងទ័ពជើងអាកាសអាស៊ាន លើកទី ២២

សន្និសីទមេបញ្ជាការកងទ័ពជើងអាកាសអាស៊ាន គឺជាវេទិកាសហប្រតិបត្តិការយោធាតំបន់រវាងមេបញ្ជាការកងទ័ពជើងអាកាសនៃបណ្តាប្រទេសអាស៊ាន និងជាផ្នែកមួយនៃយន្តការសហប្រតិបត្តិការការពារជាតិរបស់អាស៊ាន។

អញ្ជើញថ្លែងក្នុងសន្និសីទមេបញ្ជាការកងទ័ពជើងអាកាសអាស៊ានលើកទី ២២ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ៨ ខែកញ្ញា នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ក្រោមប្រធានបទ “លក្ខណៈបរិយាប័ន្ន និងនិរន្តរភាពក្នុងការជម្លៀសជនស៊ីវិលនៅតំបន់អាស៊ីអាគ្នេយ៍” ឧត្តមសេនីត្រី Vu Hong Son មេបញ្ជាការកងទ័ពការពារដែនអាកាស-ជើងអាកាសវៀតណាម បានអះអាងថា៖ “វៀតណាមចូលរួមសន្និសីទមេបញ្ជាការកងទ័ពជើងអាកាសអាស៊ានលើកទី២២ សំដៅបន្តអះអាង ពីគោលនយោបាយការពារជាតិ សន្តិភាព និងស្វ័យការពាររបស់ខ្លួន; ទន្ទឹមនឹងនោះ បង្ហាញពីស្មារតីវិជ្ជមាន និងការទទួលខុសត្រូវក្នុងកិច្ចសហប្រតិបត្តិការការពារជាតិ - សន្តិសុខក្នុងតំបន់។ សន្និសីទឆ្នាំនេះ គឺជាវេទិកាដ៏សំខាន់មួយសម្រាប់កងទ័ពជើងអាកាសអាស៊ាន ដើម្បីបង្កើនការផ្លាស់ប្តូរ ការយល់ដឹងគ្នាទៅវិញទៅមក កសាងទំនុកចិត្ត និងរួមចំណែកលើកកម្ពស់លក្ខណៈបរិយាប័ន្ននិងនិរន្តរភាពក្នុងកិច្ចសហប្រតិបត្តិការក្នុងចំណោមកងកម្លាំងជើងអាកាសអាស៊ាន”។

សន្និសីទមេបញ្ជាការកងទ័ពជើងអាកាសអាស៊ាន គឺជាវេទិកាសហប្រតិបត្តិការយោធាតំបន់រវាងមេបញ្ជាការកងទ័ពជើងអាកាសនៃបណ្តាប្រទេសអាស៊ាន និងជាផ្នែកមួយនៃយន្តការសហប្រតិបត្តិការការពារជាតិរបស់អាស៊ាន។ សន្និសីទនេះ គឺជាឱកាសសម្រាប់ប្រមុខកងទ័ពជើងអាកាសផ្លាស់ប្តូរព័ត៌មាន ចែករំលែកបទពិសោធន៍ និងពិភាក្សាអំពីបញ្ហាសន្តិសុខ និងការពារជាតិ ជំនួយមនុស្សធម៌ និងបញ្ហាប្រឈមផ្នែកសន្តិសុខមិនមែនប្រពៃណី ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ មិត្តភាព ការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមក រួមចំណែកលើកកម្ពស់សន្តិសុខ-ការពារជាតិតាមទិសសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្រ្តី ហ្វាម មិញជីញ ដឹកនាំសម័យប្រជុំរដ្ឋាភិបាលស្តីពីការតាក់តែងច្បាប់

លោកនាយករដ្ឋមន្រ្តី ហ្វាម មិញជីញ ដឹកនាំសម័យប្រជុំរដ្ឋាភិបាលស្តីពីការតាក់តែងច្បាប់

នាព្រឹកថ្ងៃទី៨ ខែកញ្ញា នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានធ្វើ ជាអធិបតីសម័យប្រជុំរបស់រដ្ឋាភិបាលស្តីពីការតាក់តែងច្បាប់ក្នុងខែកញ្ញា ឆ្នាំ២០២៥ (វគ្គទី១) ដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ចំនួន៩។

Top