ទស្សនិកជនរុស្ស៊ីទស្សនាការតាំងពិព័រណ៍
ក្នុងអំឡុងពេលពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៧ នៅរដ្ឋធានីម៉ូស្គូ ប្រទេសរុស្ស៊ីបានប្រព្រឹត្តទៅការតាំងពិព័រណ៍អន្តរជាតិ ស្តីអំពី“វិស័យទេសចរណ៍ និងការធ្វើដំណើរ”លើកទី២៤។ ការតាំងពិព័រណ៍នេះទាក់ទាញការចូលរួមរបស់ក្រុមហ៊ុនទេសចរណ៍ជាង១.៦០០មក ពីប្រទេសទាំង១៨២លើទូទាំងពិភពលោក។ ស្តង់ទំនិញរបស់វៀតណាម មានវត្តមានក្រុមហ៊ុនធំៗមកពីវៀតណាម និងក្រុមហ៊ុនទេសចរណ៍ ដែលមានការិយាល័យតំណាង នៅរុស្ស៊ីរួមទាំងក្រុមហ៊ុនអាកាសចរណ៍វៀតណាមទៀតផង។ នាពេលថ្មីៗនេះអគ្គនាយកដ្ឋានទេសចរណ៍បានរួមសហការ ជាមួយស្ថានទូតវៀតណាម ប្រចាំនៅរុស្ស៊ី រៀបចំសន្និសីទកាសែតដោយមានការ ចូលរួមរបស់ជនរុស្ស៊ីជាច្រើនកុះករ។ លោក Dinh Ngoc Duc ប្រធាន នាយកដ្ឋានទីផ្សារនៃអគ្គនាយកដ្ឋានទេសចរណ៍វៀតណាម បានឲ្យដឹងថា៖
“រុស្ស៊ីជាទីផ្សារទេសចរណ៍សំខាន់សម្រាប់វៀតណាម។ នាប៉ុន្មានឆ្នាំកន្លងទៅ ចំនួនភ្ញៀវទេសចររុស្ស៊ីធ្វើដំណើរទេសចរណ៍មកវៀតណាម គឺមានកំណើនទាបណាស់។ តាម នោះអគ្គនាយកដ្ឋានទេសចរណ៍ មានការផ្តួចផ្តើមគំនិតមានវត្តមានជាប្រចាំនៅ បណ្តាការតាំងពិព័រណ៍ ដើម្បីបង្កើតឡើងរូបភាពទេសចរណ៍វៀតណាម លើទីផ្សាររុស្ស៊ី ក៏ដូចជាជួបប្រាស្រ័យជាមួយដៃគូនានា ដើម្បីនាំភ្ញៀវទេសចររុស្ស៊ីមកទស្សនាវៀតណាមផងដែរ”៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម