• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់យុទ្ធសាស្ត្រជានិច្ច

រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេសវៀតណាម លោក Le Hoai Trung បានអះអាង ដូច្នេះ នៅពេលទទួលជួបឯកអគ្គរដ្ឋទូតអាមេរិក លោក Marc Knapper នៅពេលដែល លោកឯកអគ្គរដ្ឋទូតចូលជួបសម្តែងការគួរសម នារសៀលថ្ងៃទី ១២ កញ្ញា នៅទីក្រុងហាណូយ។

រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេសវៀតណាម លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូតអាមេរិក លោក Marc Knapper។ (រូបថត៖ VNA)

នៅក្នុងជំនួបនេះ រដ្ឋមន្ត្រីស្តីទី លោក Le Hoai Trung បានវាយតម្លៃខ្ពស់ចំពោះ វឌ្ឍនភាពជាក់ស្ដែងក្នុងទំនាក់ទំនងទ្វេភាគី ចាប់តាំងពីប្រទេសទាំងពីរបានលើកកំពស់ ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ ២០២៣។ ភាគី ទាំងពីរបានបង្កើនការជួបប្រាស្រ័យ និងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគបន្តអភិវឌ្ឍន៍​ដោយស្ថិរភាព; ភាគីទាំងពីររក្សាការសន្ទនាជាប្រចាំអំពីបញ្ហាពន្ធបដិការ។ ទំនាក់ទំនងសន្តិសុខ - ការពារជាតិ និងជំនះពុះពារលើផលវិបាកនៃសង្រ្គាម ក៏មានវឌ្ឍនភាពជាច្រើនផងដែរ។
រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Marc Knapper បានអះអាងថា សហរដ្ឋអាមេរិក នឹងបន្តរួមដំណើរជាមួយវៀតណាមឆ្ពោះទៅការសម្រេចគោលដៅកំណើនជាយុទ្ធសាស្ត្រ ជាពិសេសក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យាខ្ពស់; ទន្ទឹមនឹងនោះ បន្តជំរុញកិច្ច សហប្រតិបត្តិការលើសសរស្តម្ភផ្សេងទៀត ដូចជាការជំនះពុះពារលើផលវិបាកនៃ សង្គ្រាម ការអប់រំ សុខាភិបាល និងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

Danang Storytellers - កសាងសហគមន៍នៃ អ្នកនិទានរឿង ដើម្បីផ្សព្វផ្សាយទេសចរណ៍នៅលើវេទិកាឌីជីថល

"Danang Storytellers" - កសាងសហគមន៍នៃ "អ្នកនិទានរឿង" ដើម្បីផ្សព្វផ្សាយទេសចរណ៍នៅលើវេទិកាឌីជីថល

ដើម្បីទាក់ទាញ និងតភ្ជាប់ KOL និង KOC (អ្នកមានឥទ្ធិពលលើបណ្ដាញទំនាក់ទំនងសង្គមនិងអ្នកបង្កើតមាតិការ) ក្នុងស្រុកនិងអន្តរជាតិ ដើម្បីចូលរួមផ្សព្វផ្សាយរូបភាពនៃគោលដៅទេសចរណ៍នៅលើវេទិកាឌីជីថលនោះ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍នៃទីក្រុងដាណាំងបានដាក់ឱ្យដំណើរការកម្មវិធី "Danang Storytellers"។

Top