• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមគោរពគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ និងកាតព្វកិច្ចការពារបរិស្ថាន

ឧបការីរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Minh Vu បានបញ្ជាក់ថា វៀតណាមគាំទ្រចំពោះការដែលគណៈ កម្មការច្បាប់អន្តរជាតិរបស់អង្គការសហប្រជាជាតិបានកំណត់គោលការណ៍ការពារ បរិស្ថានមុនពេល ក្នុងអំឡុងពេល និងក្រោយពីកើតមានជម្លោះប្រដាប់អាវុធ។ នាថ្ងៃទី ២៦ ខែតុលា គណៈកម្មការទទួលបន្ទុកកិច្ចការគតិយុត្តអន្តរជាតិ (គណៈកម្ម ការទី ៦) នៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៧ បានបើកសម័យ ប្រជុំពេញអង្គដើម្បីពិភាក្សាលើប្រធានបទនៃរបាយការណ៍របស់គណៈកម្មការច្បាប់ អន្តរជាតិ ដោយមានការចូលរួមថ្លែងមតិពីប្រទេស និងអង្គការអន្តរជាតិជិត ៧០។
ថ្លែងមតិក្នុងកិច្ចប្រជុំនេះ ឧបការីរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Minh Vu បានសង្កត់ធ្ងន់លើគោលការណ៍ជាមូលដ្ឋានចំនួន ៧ ដែលមានចែងក្នុងធម្ម នុញ្ញអង្គការសហប្រជាជាតិ និងសេចក្តីថ្លែងការណ៍ឆ្នាំ ១៩៧០ ស្តីពីគោលការណ៍នៃ ច្បាប់អន្តរជាតិដែលគ្រប់គ្រងទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេស គួរតែត្រូវបានដាក់បញ្ចូលក្នុងបញ្ចីបទបញ្ញត្តិចាប់បង្ខំ។ ទាក់ទិននឹងគោល ការណ៍ការពារបរិស្ថានក្នុងជម្លោះប្រដាប់អាវុធ ឧបការីរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Minh Vu បានបញ្ជាក់ថា វៀតណាមគាំទ្រចំពោះការដែលគណៈ កម្មការច្បាប់អន្តរជាតិរបស់អង្គការសហប្រជាជាតិបានកំណត់គោលការណ៍ការពារ បរិស្ថានមុនពេល ក្នុងអំឡុងពេល និងក្រោយពីកើតមានជម្លោះប្រដាប់អាវុធ។ ប្រទេស សហគ្រាសនិងអង្គការ ដែលបានបង្កការខូចខាតដល់បរិស្ថានក្នុងអំឡុងពេលជម្លោះ ប្រដាប់អាវុធត្រូវតែមានទំនួលខុសត្រូវក្នុងការស្តារបរិស្ថានឡើងវិញតាមរយៈការវាយ តម្លៃពីផលប៉ះពាល់លើបរិស្ថានក្រោយពីជម្លោះប្រដាប់អាវុធ; ការសម្អាតជាតិពុល ដែលនៅសេសសល់ពីសង្គ្រាម ការបោសសម្អាតគ្រាប់បែកមីន ការសង្គ្រោះ ផ្ដល់ជំនួយ និងផ្ដល់ សំណងគ្រប់គ្រាន់សម្រាប់ជនរងគ្រោះដែលរងផលប៉ះពាល់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top