• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមគឺជាកូនសោរដើម្បីរក្សាតុល្យភាពនៃតំបន់

លោក Grigory Trofimchuk អ្នកជំនាញខាងទំនាក់ទំនងអន្តរជាតិរបស់រុស្ស៊ី បានធ្វើអត្ថាធិប្បាយថា នៅក្នុងបរិបទអន្តរជាតិបច្ចុប្បន្ន ឋានៈរបស់វៀតណាមនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) គឺជាកូនសោរដើម្បីរក្សាតុល្យភាពនៃតំបន់ទាំងមូល។
នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង ចូលរួមសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលរំលឹកខួបលើកទី ៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី។ រូបថត៖ VNA

នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាម លោក Trofimchuk បានសង្កត់ធ្ងន់ថា នៅពេលឈានចូលយុគសម័យថ្មីមួយ អាស៊ានបានលើសពីកម្រិតនៃអង្គការតំបន់មួយ ដើម្បីអះអាងនូវឋានៈជាដៃគូយុទ្ធសាស្ត្រឈានមុខគេ ដោយទទួលបានការគោរពពិសេសពីមហាអំណាចដូចជា សហរដ្ឋអាមេរិក ចិន រុស្ស៊ី ជប៉ុន និងសហភាពអឺរ៉ុប (EU)។ នៅក្នុងទិដ្ឋភាពទូទៅនោះ វៀតណាមបានលេចចេញជាចំណុចភ្លឺមួយ ទាក់ទងនឹងស្ថិរភាព ការរក្សាយ៉ាងប៉ិនប្រសប់នូវគោលមាគ៌ាកិច្ចការបរទេសដោយមានតុល្យភាព ការជំរុញយ៉ាងសកម្មកិច្ចសហប្រតិបត្តិការពហុភាគី និងការរក្សាតុល្យភាពតំបន់ទាំងមូល។ វត្តមានរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង នៅក្នុងវេទិកាអាស៊ាន-រុស្ស៊ីថ្មីៗនេះ គឺជាសក្ខីភាពច្បាស់លាស់នៃឋានៈ និងឥទ្ធិពលរបស់វៀតណាមនៅលើឆាកអន្តរជាតិ។

លោក Trofimchuk បានវាយតម្លៃថា វៀតណាមគឺជាកម្លាំងចលករស្នូលមួយ ដែលរួមចំណែកយ៉ាងសំខាន់ដល់ភាពជោគជ័យរបស់អាស៊ាន។ វៀតណាមផ្តោតលើកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រជាក់ស្ដែង និងរយៈពេលវែងជាមួយដៃគូនីមួយៗ។ ប្រទេសជាច្រើនអាចសិក្សាពីបទពិសោធន៍កិច្ចការបរទេសរបស់វៀតណាម ជាពិសេសក្នុងរបៀបសម្របសម្រួលទិសដៅ នៅក្នុងបរិបទភូមិសាស្ត្រនយោបាយដ៏ស្មុគស្មាញ ខណៈពេលដែលនៅតែរក្សាជំហរដ៏ខ្ជាប់ខ្ជួន ដើម្បីរក្សាសន្តិភាព និងសុភមង្គលសម្រាប់ប្រជាជនទាំងអស់៕

តាម​ vovworld.vn/km-KH

បច្ចេកវិទ្យាកង់ទិចក្នុងយុគសម័យថ្មី – និន្នាការអន្តរជាតិ ឱកាស និងតម្រូវការដាក់ចេញសម្រាប់វៀតណាម

បច្ចេកវិទ្យាកង់ទិចក្នុងយុគសម័យថ្មី – និន្នាការអន្តរជាតិ ឱកាស និងតម្រូវការដាក់ចេញសម្រាប់វៀតណាម

នេះគឺជាប្រធានបទនៃសិក្ខាសាលាវិទ្យាសាស្ត្រ ដោយបណ្ឌិត្យសភានយោបាយជាតិហូជីមិញ សហការជាមួយគណៈកម្មាធិការគោលនយោបាយ និងយុទ្ធសាស្ត្រមជ្ឈិម ក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម និងបណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម រៀបចំឡើងនាព្រឹកថ្ងៃទី ២៣ ខែមិថុនា នៅទីក្រុងហាណូយ។

Top