• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងដើម្បីឈានដល់កិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ហ្គាហ្សា

នាថ្ងៃទី ២៨ ខែវិច្ឆិកា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី ហ្វាមធូហាំង បានឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីប្រតិកម្មរបស់វៀតណាមចំពោះការដែលអ៊ីស្រាអែល និងហេសបូឡា ទើបតែឈានដល់កិច្ចព្រមព្រៀងឈប់បាញ់។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ហ្វាម ធូ ហាំង ។ រូបថត៖ VNA ផ្សាយ

លោកស្រី ហ្វាម ធូហាំង បានបញ្ជាក់ថា៖ វៀតណាមស្វាគមន៍ចំពោះកិច្ចព្រមព្រៀងឈប់បាញ់រវាងអ៊ីស្រាអែលនិងក្រុមហេសបូឡា ដោយអំពាវនាវឱ្យភាគីពាក់ព័ន្ធអនុវត្តភ្លាមៗនូវកិច្ចព្រមព្រៀងសំដៅ​​​ឆ្ពោះទៅរកសន្តិភាពយូរអង្វែង និងនិរន្តរភាពក្នុងតំបន់ ធានាសន្តិសុខ សុវត្ថិភាព និងអាយុជីវិតប្រជាជន។ វៀតណាមគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងដើម្បីឈានដល់កិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប បញ្ចប់ជម្លោះ និងរួមចំណែកបង្កើតបរិយាកាសសន្តិភាព និងស្ថិរភាពនៅមជ្ឈិមបូព៌ា៕

ធានាថាប្រជាជនមានផ្ទះជួលសម្រាប់រស់នៅ

ធានាថាប្រជាជនមានផ្ទះជួលសម្រាប់រស់នៅ

នៅរសៀលថ្ងៃទី ២៥ ខែឧសភា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំនៃគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ និងក្រសួងនានាស្តីពីផ្ទះជួលសម្រាប់រស់នៅ។

Top