• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមគាំទ្រគំនិតផ្តួចផ្តើមដែលរួមចំណែកដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់ និងពិភពលោក

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាដ៏សំខាន់ក្នុងសម័យបើកកិច្ចប្រជុំពេញអង្គលើកទី ១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP ១១) ដោយប្រធានបទ "ដំណើរស្វែងរកសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន"។
ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានអញ្ជើញថ្លែងសុន្ទរកថាដ៏សំខាន់ក្នុងសម័យបើកកិច្ចប្រជុំពេញអង្គលើកទី ១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP ១១)។ (រូបថត៖ VNA)

អញ្ជើញថ្លែងសុន្ទរកថានៅកិច្ចប្រជុំ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានធ្វើអធិប្បាយថា បណ្តាប្រទេសជុំវិញពិភពលោកកំពុងប្រឈមមុខនឹងភាពផ្ទុយគ្នាមួយ៖ ខណៈដែលអរិយធម៌ វិទ្យាសាស្ត្របច្ចេកវិទ្យា និងវឌ្ឍនភាពរបស់មនុស្សជាតិកំពុងមានការរីកចម្រើនដែលមិនធ្លាប់មានពីមុនមកនោះ តែពិភពលោកកំពុងឃើញជម្លោះក្នុងតំបន់ និងវិបត្តិស្មុគស្មាញដែលមិនធ្លាប់មានចាប់តាំងពីសង្គ្រាមត្រជាក់មកដែរ។ ប្រធានរដ្ឋសភាវៀតណាមបានសង្កត់ធ្ងន់ថា សន្តិភាពមិនមែនត្រឹមតែគ្មានសង្រ្គាមប៉ុណ្ណោះទេ ថែមទាំងជាការគោរព ការស្រឡាញ់ និងការចែករំលែករវាងបណ្ដាប្រជាជាតិ ប្រទេសជាតិ និងការយោគយល់ចំពោះមនុស្សគ្រប់រូប ដោយមិនប្រកាន់ពណ៌សម្បុរ សាសនា ឬជនជាតិឡើយ។ លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន អញ្ជើញមានប្រសាសន៍ថា៖

ដោយបានឆ្លងកាត់សង្រ្គាមជាច្រើនដើម្បីដណ្ដើមឯករាជ្យនិងឯកភាពជាតិ វៀតណាមមានការគោរពពិសេសចំពោះតម្លៃនៃសន្តិភាព ស្ថិរភាព និងមិត្តភាព ដើម្បីឲ្យប្រជាពលរដ្ឋម្នាក់ៗ ទទួលបានឯករាជ្យ សេរីភាព វិបុលភាពនិងសុភមង្គល។ យើងខ្ញុំក៏យល់ យ៉ាងច្បាស់ណាស់ថា សន្តិភាព និងការអភិវឌ្ឍរបស់វៀតណាមត្រូវបានផ្សារភ្ជាប់ជាមួយនឹងតំបន់ និងពិភពលោក។ តាមនោះ វៀតណាមគាំទ្រគំនិតផ្តួចផ្តើមដែលរួមចំណែកដល់សន្តិភាព ស្ថិរភាពក្នុងតំបន់ និងពិភពលោក ព្រមទាំងគាំទ្រការជំរុញការដោះស្រាយជម្លោះ និងវិវាទអន្តរជាតិដោយសន្តិវិធីផងដែរ

ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន ក៏បានចាត់ទុកថា ដើម្បីកសាងសន្តិភាព ចាំបាច់ត្រូវបង្រួមភាពខុសគ្នារវាងបណ្ដាប្រទេសនិងប្រជាជាតិ; រួមដៃគ្នាជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន ដោះស្រាយមូលហេតុឫសគល់នៃភាពក្រីក្រ និងវិសមភាព។ ទន្ទឹមនឹងនេះ គោរពច្បាប់អន្តរជាតិ និងជំរុញពហុភាគីនិយម ជាពិសេសតួនាទីមជ្ឈភាពរបស់អង្គការសហប្រជាជាតិ ដែលជាមធ្យោបាយដ៏ស៊ីវិល័យបំផុតដើម្បីបង្ការទប់ស្កាត់សង្គ្រាមនិងជម្លោះ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អនុប្រធានរដ្ឋសភា លោក ត្រឹន ក្វាងភឿង ចុះត្រួតពិនិត្យការងារត្រៀមរៀបចំការបោះឆ្នោតនៅខេត្តថាញ់ហ័រ

អនុប្រធានរដ្ឋសភា លោក ត្រឹន ក្វាងភឿង ចុះត្រួតពិនិត្យការងារត្រៀមរៀបចំការបោះឆ្នោតនៅខេត្តថាញ់ហ័រ

កាលពីថ្ងៃទី១០ ខែមីនា លោក ត្រឹន ក្វាងភឿង អនុប្រធានរដ្ឋសភាវៀតណាម បានចុះត្រួតពិនិត្យ និងធ្វើការជាមួយគណៈកម្មាធិការរៀបចំការបោះឆ្នោតឃុំ ពូលួង ខេត្តថាញ់ហ័រ ស្តីពីការងារត្រៀមរៀបចំការបោះឆ្នោតសមាជិកសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១។

Top