• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមខិតខំប្រឹងប្រែងក្លាយទៅជាប្រទេសនាំចេញផលិតផលពីឈើនិងរុក្ខផលជួរមុខលើពិភពលោក


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc៖ "វៀតណាមខិតខំប្រឹងប្រែងក្លាយទៅជាប្រទេសនាំចេញផលិតផលពីឈើនិងរុក្ខផលជួរមុខលើពិភពលោក" (រូបថត៖ TTXVN)

 នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីរដ្ឋាភិបាល វៀតណាមលោក Nguyen Xuan Phuc បាន​អញ្ជើញធ្វើជាអធិបតីក្នុងវេទិកា ក្រោមប្រធានបទ “​វិស័យឧស្សាហកម្ម​កែច្នៃ នាំចេញ​ឈើនិង​រុក្ខផល​ឆ្នាំ២​០១៨-ជោគជ័យ មេរៀនបទពិសោធន៍និងដំណោះ​ស្រាយ លោតផ្លោះក្នុងឆ្នាំ២០១៩​”។​
 
​ អញ្ជើញចូលរួមព្រឹត្តិការណ៍នេះមានវត្តមានរបស់តំណាងចំនួន៦០០នាក់មកពីក្រសួង ស្ថាប័ន តំបន់ក្នុ​ង​ប្រទេស​ អង្គការអន្តរជាតិ និ​ងសមាគមន៍ សហគ្រាសកែច្នៃ ​នាំចេញឈើនិង​រុក្ខផល។​ ក្នុង​ឆ្នាំ២០១៨ ទំហំ​នាំចេញ​ឈើនិង​រុក្ខផលរបស់វៀតណាម សម្រេច​បាន​​ចំនួន​៩,៤ពាន់លាន ដុល្លាអាមេរិក​ ដែល​ក្នុង​នោះ​ទទួល​បាន​អតិរេក​ពាណិជ្ជកម្ម​ ប្រមាណ៧ពាន់​លានដុល្លាអាមេរិក។ វៀតណាមបាន​ក្លាយទៅជាប្រទេសឈរ លំ​ដាប់ទី​៥លើ​ពិភពលោក ទី២នៅទ្វីបអាស៊ី​និងទី១នៅតំបន់អាស៊ីអាគ្នេយ៍អំពីកា​រ នាំ​ចេញឈើនិងរុក្ខផល​។ រហូត​មក​ដល់​ពេល​នេះ វៀតណាមមានស​ហគ្រាស កែច្នៃឈើនិងរុក្ខផល​ចំនួន៤ពាន់៥រយ​អង្គភាព​។ វិស័យ​រុក្ខកម្ម​វៀត​ណាម​មាន​ការ អភិវឌ្ឍប្រកបដោយ​ចីរភាព ព្រមទាំងនាំមកនូវការ​ងារធ្វើសម្រាប់ប្រជាជនជាង ២៥​លានគ្រួសារ​​ ផងដែរ។         អញ្ជើញថ្លែងមតិនៅវេទិ​កានេះ នាយករដ្ឋមន្រ្តីវៀតណាម​លោក Nguyen Xuan Phuc សំណូម​ពរអោយ​វិស័យរុក្ខកម្មបន្តលោតផ្លោះក្នុងឆ្នាំ២០១៩និងឆ្នាំ ក្រោយៗ​។ ជាក់ស្ដែងគឺ ទំហំនាំចេញឆ្នាំ២​០១៩ត្រូវ​សម្រេច​ហួសពី១១ពាន់លាន ដុល្លាអាមេ​រិក ហើយឆ្នាំ២០២០ខិតខំប្រឹងប្រែងសម្រេចបាន​ចំនួន​១៣ពាន់លាន​ ដុល្លាអាមេរិក។ ជាពិសេស​គឺដល់ឆ្នាំ២០២៥ ទំហំនាំចេញនឹងឡើងដល់ទៅ២៥ ​ពាន់លាន​ដុល្លា​អាមេរិក​ ហើយវៀតណាមនឹងក្លាយទៅជាម​ជ្ឈមណ្ឌលផលិត នាំចេញគ្រឿងឈើនិងរុ​ក្ខផល​របស់ពិ​ភពលោក។ នាយក​រដ្ឋមន្រ្តីលោ​ក Nguyen Xuan Phuc បានសង្កត់ធ្ង​ន់ថា​៖

​“ក្នុងរយៈពេល១០ឆ្នាំខា​ងមុខ វៀតណាមខិតខំប្រឹងប្រែងចូល​ក្នុង​ចំណោម top ១៥ប្រទេសដែលមានខឿន​កសិកម្ម​រីកចម្រើន​បំផុត តាមនោះនាំ​វៀត​ណាម ក្លាយទៅជាប្រទេសជួរមុខ​អំពីការនាំចេញឈើនិងរុក្ខផ​ល ដែល​មាន​ពាណិជ្ជ សញ្ញានិងកិត្យា​នុភាពលើទីផ្សារពិភពលោក។ នា​បច្ចុប្បន្នវៀត ណាមត្រឹមតែស្រូ​ប ​យក៦%នៃទីផ្សារ​ពិភពលោក​ប៉ុណ្ណោះ។ អញ្ចឹងដល់ឆ្នាំ២០៣០ វៀតណាមនឹ​ង ស្រូបយកប៉ុន្មានភាគរយនៃទីផ្សា​រ? តើវៀត​ណាម​អាចក្លាយ​ទៅជាប្រទេសជួរ​មុខ លើពិភពលោកអំពីការផលិត ​កែច្នៃ និងនាំចេញឈើ បានឬ​ទេ?​ វៀតណាម​នឹង ស្រូបយក២០%ឬ៣០%ឬ​៥០%នៃទីផ្សារ ហើយធ្វើយ៉ាង​ម៉េចដើម្បីសម្រេចបាន អា​ត្រានោះ? នេះគឺជាសំ​ណួរ​ធំដែលទាមទារអោយមានយុទ្ធសាស្ត្រធំដែរ។​ វៀត ណាមមានដីធ្លី មានធន​ធាមមនុស្ស មានអ្នក​រចនា​ អញ្ចឹងសំណួរធំមួយគឺវៀត​ ណាមអាចស្រូបយកប៉ុន្មាន​ភាគរយ?”៕

 

តាម ​VOV5 - វិទ្យុសំឡេង​វៀតណាម
 

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានទទួលជួបអនុរដ្ឋមន្ត្រីការបរទេសបូស្នៀ និងហឺហ្សេហ្គោវីណា

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានទទួលជួបអនុរដ្ឋមន្ត្រីការបរទេសបូស្នៀ និងហឺហ្សេហ្គោវីណា

នាថ្ងៃទី ២៩ មេសា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានគណៈប្រតិភូវៀត ណាមប្រចាំនៅអង្គការសហប្រជាជាតិបានទទួល ជួបអនុរដ្ឋមន្ត្រីការបរទេសបូស្នៀ និង ហឺហ្សេ ហ្គោវីណា លោក Josip Brkic។

Top