• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមខិតខំប្រឹងប្រែងក្លាយជាមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកស្បៀងអាហារក្នុងតំបន់

ថ្លែងសុន្ទរកថាក្នុងសម័យពិភាក្សា លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា ក្រុមប្រឹក្សាសន្តិសុខចាំបាច់ត្រូវដើរតួនាទីដោយមានប្រសិទ្ធភាពជាងទៀត ក្នុងការ ដោះស្រាយមូលហេតុឫសគល់នៃជម្លោះ តាមនោះកាត់បន្ថយហានិភ័យនៃអសន្តិសុខ ស្បៀងអាហារដោយសារតែជម្លោះ។
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ។ (រូបថត៖ VNA)
 
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី ៣ ខែសីហា បានរៀបចំ សម័យពិភាក្សា
បើកចំហស្តីពី "គ្រោះអត់ឃ្លាននិងអសន្តិសុខស្បៀងអាហារដោយសារ ផលប៉ះពាល់នៃជម្លោះ" ក្រោមអធិបតីភាពរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Anthony Blinken ប្រធានក្រុមប្រឹក្សាសន្តិសុខប្រចាំខែសីហា ដោយមានការចូលរួម និងថ្លែងសុន្ទរកថារបស់ តំណាងប្រទេសជាសមាជិកជាង ៨០ នៃអង្គការសហ ប្រជាជាតិ។
ថ្លែងសុន្ទរកថាក្នុងសម័យពិភាក្សា លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា ក្រុមប្រឹក្សាសន្តិសុខចាំបាច់ត្រូវដើរតួនាទីដោយមានប្រសិទ្ធភាពជាងទៀត ក្នុងការ ដោះស្រាយមូលហេតុឫសគល់នៃជម្លោះ តាមនោះកាត់បន្ថយហានិភ័យនៃអសន្តិសុខ ស្បៀងអាហារដោយសារតែជម្លោះ។ តំណាងវៀតណាមបានអំពាវនាវឱ្យភាគីនានាក្នុង ជម្លោះ គោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ជាពិសេសច្បាប់ មនុស្សធម៌អន្តរជាតិ ដោយមិនបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់ជីវភាព រស់នៅរបស់ជនស៊ីវិល ជាពិសេសស្ត្រី និងកុមារ ដូចមានចែងក្នុងសេចក្តីសម្រេចចិត្ត លេខ ២៥៧៣ ដែលបានវៀតណាមស្នើឡើងនៅពេលកាន់តំណែងជាប្រធានក្រុម ប្រឹក្សាសន្តិសុខប្រចាំខែមេសា ឆ្នាំ ២០២១។ ទន្ទឹមនឹងនោះ ក្រុមប្រឹក្សាសន្តិសុខគួរតែ សហការកាន់តែជិតស្និទ្ធជាមួយទីភ្នាក់ងារជំនាញដូចជា អង្គការស្បៀងអាហារពិភព លោក (FAO) កម្មវិធីស្បៀងអាហារពិភពលោក (WFP) និងដៃគូអន្តរជាតិ ដើម្បីដោះ ស្រាយគ្រោះអត់ឃ្លាននៅក្នុងតំបន់ជម្លោះ ក៏ដូចជាសហប្រតិបត្តិការជាមួយអង្គការ តំបន់ដើម្បីពង្រឹងភាពធន់ននៃប្រព័ន្ធស្បៀងអាហារ ហើយធានាខ្សែសង្វាក់ផ្គត់ផ្គង់ សកលផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top