• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមកើនឡើង២ថ្នាក់ អំពីសន្ទស្សន៍នវានុវត្តន៍សកលក្នុងឆ្នាំ២០២៣

នាយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅប្រទេសស្វីស អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) បានរៀបចំពិធីប្រកាសសន្ទស្សន៍នវានុវត្តន៍សកល(GII)ឆ្នាំ២០២៣។
សន្ទស្សន៍នវានុវត្តន៍របស់វៀតណាមបានកើនឡើង ២ថ្នាក់ បើប្រៀបធៀបនឹងឆ្នាំ ២០២២។ រូបថត៖ VOV។

តាមនោះ វៀតណាមជាប់ចំណាត់ថ្នាក់លេខ ៤៦/១៣២ ប្រទេស និងខឿនសេដ្ឋកិច្ច។ ដូច្នេះ វៀតណាមបន្តធ្វើឱ្យប្រសើរឡើងចំណាត់ថ្នាក់ធាតុចូលនវានុវត្តន៍ ដោយកើនឡើង២ថ្នាក់ បើធៀបនឹងឆ្នាំមុន ពីចំណាត់ថ្នាក់លេខ៥៩ មកលេខ៥៧ (ធាតុចូលនវានុវត្តន៍រួមមានសសរស្តម្ភចំនួន៥៖ ស្ថាប័ន ធនធានមនុស្ស និងការស្រាវជ្រាវ ហេដ្ឋារចនាសម្ព័ន្ធ កម្រិតអភិវឌ្ឍន៍ទីផ្សារ កម្រិតអភិវឌ្ឍន៍អាជីវកម្ម)។ លទ្ធផលនវានុវត្តន៍បានកើនឡើង ១ថ្នាក់ បើធៀបនឹងឆ្នាំ ២០២២ ពីថ្នាក់ ៤១ ឡើងដល់ ៤០ (លទ្ធផលនវានុវត្តន៍រួមមានសរសរស្តម្ភចំនួន២៖ ផលិតផលចំណេះដឹងនិងបច្ចេកវិទ្យា ផលិតផលច្នៃប្រឌិត)។

យោងតាម WIPO វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសមានប្រាក់ចំណូលមធ្យមចំនួន ៧ ដែលសម្រេចបាននូវវឌ្ឍនភាពច្រើនបំផុតក្នុងនវានុវត្តន៍ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងទៅ (រួមមាន ចិន ទួរគី ឥណ្ឌា វៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី និងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់)។ វៀតណាមក៏ជាប្រទេសមួយក្នុងចំណោមប្រទេសចំនួនបីដែលមានសមិទ្ធិផលលេចធ្លោបើធៀបនឹងកម្រិតនៃការអភិវឌ្ឍន៍រយៈពេល ១៣ឆ្នាំជាប់ៗគ្នា (ក្នុងនោះមានឥណ្ឌា សាធារណរដ្ឋម៉ុលដាវី និងវៀតណាម)៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ លំហដើម្បីការអភិវឌ្ឍ និង ភាពធន់

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ “លំហដើម្បីការអភិវឌ្ឍ និង ភាពធន់”

នាថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ប្រទេសបារាំង អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម អញ្ជើញមានបទថ្លែងសុន្ទរកថាដ៏សំខាន់ បើកសម័យពិភាក្សាជាន់ខ្ពស់លើប្រធានបទ “កសាងលំហអាវកាសថ្មីដើម្បីពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអវកាសអន្តរជាតិនៅទីក្រុងប៉ារីស។ កិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស។

Top