• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមកសាង​បរិយាកាសវប្បធម៌ហូជីមិញនៅបរទេស

សិក្ខាសាលាអន្តរជាតិ “កសាងបរិយាកាសហូជីមិញនៅទីភ្នាក់ងារតំណាងវៀតណាមនៅបរទេស” បានប្រព្រឹត្តទៅនារសៀលថ្ងៃទី៩ មិថុនា នៅទីក្រុងហាណូយ។ ទីភ្នាក់ងារតំណាងវៀតណាមនៅបរទេសជាង ៩០ បានចូលរួមសិក្ខាសាលានេះតាមបណ្តាញអ៊ីនធឺណិត។

ក្នុងសុន្ទរកថាបើក អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេស លោក Nguyen Minh Vu បានអះអាងថា ការលើកតម្កើងលោកប្រធានហូជីមិញតាមរយៈបរិយាកាសវប្បធម៌គឺជាយុទ្ធសាស្ត្រយូរអង្វែង រួមផ្សំរវាងអត្តសញ្ញាណជាតិ និងការទូតទំនើប។ គំរូទាំងនេះមិនត្រឹមតែជាកន្លែងសម្រាប់តាំងពិព័រណ៌ប៉ុណ្ណោះទេ ថែមទាំងត្រូវការអភិវឌ្ឍទៅជាចំណុចប្រសព្វរវាងការចងចាំ ការអប់រំ និងការផ្លាស់ប្តូរអន្តរជាតិ ជាពិសេសក្នុងបរិបទដែលវៀតណាមជំរុញសមាហរណកម្មលើគ្រប់ជ្រុងជ្រោយ។

សិក្ខាសាលាអន្តរជាតិស្តីពីការកសាងបរិយាកាសវប្បធម៌ហូជីមិញនៅទីភ្នាក់ងារតំណាងវៀតណាមនៅបរទេស បានប្រព្រឹត្តិទៅនៅទីក្រុងហាណូយ នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥។ រូបថត៖ Tung Lam/kinhtedothi.vn

 

សិក្ខាសាលានេះ ត្រូវបានបែងចែកជាវគ្គពិភាក្សាចំនួន២។ សម័យពិភាក្សាដំបូងបានវិលជុំវិញទម្រង់នៃការលើកតម្កើងលោកប្រធានហូជីមិញតាមរយៈសិល្បៈអរូបីដូចជា៖ អក្សរសាស្ត្រ តន្ត្រី ភាពយន្ត ល្ខោន ការផ្លាស់ប្តូរការសិក្សា និងពហុព័ត៌មាន។ តំណាងអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) នៅទីក្រុងហាណូយ ក៏បានចែករំលែកភាពស្រដៀងគ្នារវាងមនោគមវិជ្ជារបស់ហូជីមិញ ស្តីពីការរៀនសូត្រពេញមួយជីវិត និងការតំរង់ទិសនៃការអប់រំប្រកបដោយនិរន្តរភាពជាសកល។ សម័យប្រជុំលើកទី២ ផ្តោតការពិភាក្សាលើប្រធានបទ “កសាងបរិយាកាសវប្បធម៌ហូជីមិញ៖ បទពិសោធន៍អន្តរជាតិ និងការអនុវត្តនៅទីភ្នាក់ងារតំណាងវៀតណាមនៅបរទេស”។

តាមការណែនាំរបស់ក្រសួងការបរទេស បរិយាកាសហូជីមិញនឹងត្រូវបានស្ថាបនាតាមគំរូតែមួយ នៅទីភ្នាក់ងារតំណាងវៀតណាមនៅបរទេសដោយចុះសម្រុងគ្នារវាងតម្លៃប្រវត្តិសាស្ត្រ អត្តសញ្ញាណវប្បធម៌ជាតិ និងវិធីសាស្រ្តការទូតទំនើប៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

សកម្មភាពគួរឱ្យទាក់ទាញនៅក្នុងពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥

សកម្មភាពគួរឱ្យទាក់ទាញនៅក្នុងពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥

នាថ្ងៃទី ១៣ និងទី ១៤ ខែធ្នូ នៅតំបន់សេដ្ឋកិច្ចពិសេស Van Don ខេត្ត Quang Ninh បានប្រព្រឹត្តទៅពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥ ដែលមានប្រធានបទ "រដូវនៃសេចក្តីរីករាយ"។

Top