នាព្រឹកថ្ងៃទី១៧ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីអារ៉ាប់ប៊ីសាអូឌីត ព្រះអង្គម្ចាស់ Faisal Bin Farhan Al Saud ដែលមកជួបសម្តែងការគួរសម។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអបអរសាទរចំពោះសមិទ្ធិផល នានាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដែលអារ៉ាប់ប៊ីសាអូឌីតសម្រេចបានក្នុងប៉ុន្មានឆ្នាំ ថ្មីៗនេះ ព្រមទាំងសម្តែងការចាប់អារម្មណ៍ចំពោះជំហានផ្លាស់ប្តូរដ៏ធំធេងរបស់អារ៉ាប់ ប៊ីសាអូឌីតក្រោយរយៈពេលជាង ៥ ឆ្នាំនៃការអនុវត្តផែនការ “ចក្ខុវិស័យឆ្នាំ២០៣០”។
ទាក់ទងនឹងកិច្ចសហប្រតិបត្តិការនយោបាយ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យ ប្រទេសទាំងពីរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូនិងការជួបប្រាស្រ័យរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ; បង្កើនកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសទាំងពីរ ការ ទាក់ទងប្រាស័យរវាងប្រជាជន និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរផងដែរ។
សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យអារ៉ាប់ប៊ីសាអូឌីត ឆាប់ដកការហាមប្រាមយ៉ាងពេញលេញលើការនាំចូលជលផលរបស់វៀតណាម បង្កើនការនាំចូលកសិផលរបស់វៀតណាម ពង្រីកទីផ្សារសម្រាប់ ផលិត ផលនិងទំនិញរបស់គ្នាទៅវិញទៅមក; បង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសវៀតណាមក្នុងការចូលរួមក្នុងគម្រោងផ្គត់ផ្គង់សេវាប្រេងឧស្ម័ននៅអារ៉ាប់ប៊ីសាអូឌីត ជាដើម។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យស្ថាប័នមានសមត្ថកិច្ចរបស់អារ៉ាប់ប៊ីសាអូឌីត ចាត់វិធានការចាំបាច់ដើម្បីធានាសុវត្ថិភាព សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់ របស់ពលករវៀតណាមដែលកំពុងធ្វើការនៅអារ៉ាប់ប៊ីសាអូឌីត។
លើទិដ្ឋភាពពហុភាគី លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យប្រទេសទាំងពីរបន្តសម្រប សម្រួលនិងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់និងអន្តរជាតិ ជាពិសេសក្នុង ក្របខ័ណ្ឌអង្គការសហប្រជាជាតិ។
ជាការឆ្លើយតប រដ្ឋមន្ត្រីការបរទេសអារ៉ាប់ប៊ីសាអូឌីត ព្រះអង្គម្ចាស់ Faisal Bin Farhan Al Saud បានយល់ស្របនឹងសំណើរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ព្រមទាំងអះអាងថា នឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួងការបរទេស វៀតណាម ហើយពិភាក្សា ជាមួយក្រសួង ស្ថាប័ន និងសហគ្រាសរបស់អារ៉ាប់ ប៊ីសាអូឌីត ដើម្បីអនុវត្តយ៉ាងសកម្មនូវវិធានការខាងលើ សំដៅលើកកំពស់ថែមទៀត នូវប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យនានា ជាពិសេសលើវិស័យ សេដ្ឋកិច្ច៕