• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

តាមនោះ វិស័យអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីររួមមាន៖ ការបំពេញគោលនយោបាយ ការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ ការធ្វើឌីជីថលនៃវិស័យអគ្គិសនី លើកកម្ពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល ការធ្វើទំនើបកម្មបណ្តាញអគ្គិសនី និងគាំទ្រការរំលាយកាបូនសម្រាប់ឧស្សាហកម្មដែលពិបាកកាត់បន្ថយការបំភាយឧស្ម័ន។ អនុរដ្ឋមន្ត្រី លោក Nguyen Hoang Long បានឲ្យដឹងថា៖ “ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដើម្បីបង្កើតភាពជាដៃគូថាមពលជាមួយអាល្លឺម៉ង់បានលើកកម្ពស់ទំនាក់ទំនងទ្វេភាគីក្នុងវិស័យថាមពលនិងឧស្សាហកម្ម។ តាមនោះ បើកក្របខណ្ឌកិច្ចសហប្រតិបត្តិការថ្មី បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាស ជាពិសេសសហគ្រាសអាល្លឺម៉ង់ ចូលរួមវិនិយោគ ធ្វើអាជីវកម្ម សហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងផ្ទេរបច្ចេកវិទ្យាជាមួយសហគ្រាសវៀតណាមក្នុងវិស័យថាមពល ជាពិសេសថាមពលកកើតឡើងវិញ”។

អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់។ រូបថត៖ Phương Hoa/TTXVN

នាថ្ងៃដដែល អនុរដ្ឋមន្ត្រី Nguyen Hoang Long បានចូលរួមសិក្ខាសាលាស្តីពីការគាំទ្ររបស់អាល្លឺម៉ង់ក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលថាមពលកកើតឡើងវិញនៅវៀតណាម៕

  
 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top