• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម និងហ្វីលីពីនបង្កើនកិច្ចសហប្រតិបត្តិការសភា

នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាហ្វីលីពីន លោក Juan Miguel Zubiri។
  រធានរដ្ឋសភា លោក Vuong Dinh Hue ធ្វើជាសាក្សីក្នុងពិធីអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពីការបង្កើនថែមទៀតទំនាក់ទំនងរវាងសភាហ្វីលីពីន-វៀតណាម (រូបថត៖ quochoi.vn)  

ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរទាំងទ្វេភាគី និងពហុភាគី ព្រមទាំងអះអាងពីមជ្ឈភាពនៃកិច្ចសហប្រតិបត្តិការសភាក្នុងការបង្កើនទំនាក់ទំនងពហុភាគី ក៏ដូចជាទំនាក់ទំនងទ្វេភាគីរវាងបណ្ដាប្រទេស។ នារយៈពេលខាងមុខ ភាគីទាំងពីរបានឯកភាពគ្នាបន្តរក្សាសកម្មភាពផ្លាស់ប្ដូរគណៈប្រតិភូ បង្កើនការផ្លាស់ប្តូរបទពិសោធន៍រវាងគណៈកម្មាធិការនានាស្តីពីការងារនីតិប្បញ្ញត្តិ និងការឃ្លាំមើល  រក្សាការពិគ្រោះយោបល់ សម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកតាមយន្តការសហប្រតិបត្តិការពហុភាគី។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការពហុភាគី ភាគីទាំងពីរបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការសម្របសម្រួលយ៉ាងសកម្ម ដើម្បីពង្រឹងសាមគ្គីភាព គោលជំហរ និងមជ្ឈភាពរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងការដោះស្រាយបញ្ហាប្រឈមសន្តិសុខប្រពៃណី និងក្រៅប្រពៃណី។ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានស្នើឲ្យភាគីទាំងពីរចាំបាច់ត្រូវរៀបចំសិក្ខាសាលា និងវេទិកានានា ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជាក់លាក់លើកិច្ចសហប្រតិបត្តិការ។ អំពីសមុទ្រខាងកើត ប្រធានរដ្ឋសភាស្នើឲ្យភាគីទាំងពីរចាំបាច់ត្រូវប្រកាន់ខ្ជាប់ជំហររបស់អាស៊ាន អនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ប្រកបដោយប្រសិទ្ធភាព និងឆ្ពោះទៅការសម្រេចក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ដោយឈរលើមូលដ្ឋាននៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។

មុននោះ នាថ្ងៃ ទី២៣ ខែវិច្ឆិកាដដែល នៅទីស្នាក់ការព្រឹទ្ធសភា ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញចូលរួមកិច្ចប្រជុំព្រឹទ្ធសភាហ្វីលីពីន និងធ្វើជាសាក្សីក្នុងពិធីអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពីការបង្កើនថែមទៀតទំនាក់ទំនងរវាងសភាហ្វីលីពីន-វៀតណាម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

៤៩ឆ្នាំនៃការឯកភាពប្រទេសជាតិ៖ អ្នកជំនាញអាមេរិកឡាទីនអះអាងថា វៀតណាមគឺជាភ្លើងហ្វាសមុទ្រនៃក្តីសង្ឃឹម

៤៩ឆ្នាំនៃការឯកភាពប្រទេសជាតិ៖ អ្នកជំនាញអាមេរិកឡាទីនអះអាងថា វៀតណាមគឺជាភ្លើងហ្វាសមុទ្រនៃក្តីសង្ឃឹម

ថ្លែងទៅកាន់អ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅគុយបា លោកបណ្ឌិត Ruvislei González Saez អ្នកស្រាវជ្រាវជាន់ខ្ពស់នៅមជ្ឈមណ្ឌល ស្រាវជ្រាវគោលនយោបាយអន្តរជាតិរបស់គុយបា (CIPI) បានសង្កត់ធ្ងន់លើអត្ថន័យ ទ្វេដង នៃទិវាជ័យជំនះថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៧៥ សម្រាប់វៀតណាម និងពិភព លោក។

Top